ខេត្តព្រះវិហារ÷ជាក់ស្តែងនៅដើមខែ តុលា ឆ្នាំ ២០២៥នេះក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះស្រាវជ្រាវដល់ទីតាំង ពាក់ព័ន្ធនិងមានក្រុមឈ្មួញបានដាក់កូនចៅឲ្យកាប់ឆ្ការផ្តួលរំលំពុះអាជ្រៀកយ៉ាង អាណាធិបតេយ្យ ក្រោមរូបភាព ព្រួញមួយបាញ់បានសត្វពីរ ១-ដើមឈើធំៗត្រូវបានកាប់ផ្តួលរំលំរួចពុះអាជ្រៀកយកទៅលក់ឲ្យមេឈ្មួញកណ្តាលបន្តដឹកចេញ ២-ដើមឈើតូចធំត្រូវបានបាក់ដួលរៀបដល់ដី ប្រែក្លាយវៀតទីវាស់យកដីធ្វើជាកម្មសិទ្ធ ដោយមិនខ្វល់ខ្វាយទៅនិង ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យនោះឡើយ ដែលស្ថិតក្នុងតំបន់ការពារដោយមន្ទីរបរិស្ថានខេត្តព្រះវិហារស្អីក៌ដោយ គឺត្រូវតែរលាយហិនហោច ផ្តើមចេញពីរក្រុមអស់លោកទាំងនេះ ដោយពួកគេឆ្លៀតឱកាសក្នុងស្រុកទេសកំពង់ត្រូវចោសៀមបានបំពាននោះ ខណៈ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកំពង់តែរវល់ យ៉ាងស្រស្រះស្រស្រាំគ្មានពេលសម្រាកនោះ ។
នេះបើយោងតាមភាពជាក់ស្តែងដែលក្រុមការងារអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅដល់ចំណុចខាងត្បូងពាមខ្មាស់និងខាងជើងនៅចំណុចគោគរហាលបេង ស្ថិតក្នុងភូមិបាក់កម្ម ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្របតាមបណ្តោយជួរមាត់ស្ទឹងសែន ត្រង់ចំណុច UTM -48P 487328 1532248 ដោយសង្កេតឃើញថា ដីព្រៃរបស់រដ្ឋនៅចំណុចខាងលើនេះត្រូវបានរងការ បំផ្លិចបំផ្លាញ រុករានទន្ទ្រាន កាប់ផ្តួលរំលំ វាលល្វឹងល្វើយដាច់កន្ទុយភ្នែក ដែលផ្មចេញពីរសំណាក់មេឧក្រិដ្ឋកម្មព្រៃឈើ មួយរូបដោយគេស្គាល់មានឈ្មោះថា លោក ឈាង គង់នៅ ជាមេក្លោងខាងបំភ្លេចបំផ្លាញ សម្បត្តិធនធានធម្មជាតិយ៉ាងសកម្មនៅក្នុងខេត្តព្រះវិហារ ដោយទទួលពីរមជ្ឈដ្ឋានមហាជនបានលើកឡើងថា ជាមេឈ្មួញដីក្បាលប៉ាន់ដែក ជើងទល់មេឃ អារឿងលួចកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធនេះ វាជាទម្លាប់ស៊ាំទៅហើយ គឺគ្មានអាជ្ញាធរមានសមត្ថកិច្ច ឬ ខាងមន្ត្រីជំនាញ ចុះទៅធ្វើការហាមឃាត់បានម្តងណាសោះឡើយ រហូតបានគៀងគរមនុស្សប្រុសស្រីជាច្រើននាក់មកពីរតាមបណ្តាខេត្តផ្សេងៗ ធ្វើជាកូនចៅស៊ីឈ្នួល ដោយអ្នកខ្លះចូលទៅកាប់ផ្តួលរំលំដើមឈើតូចធំនៅឯខាងក្នុង និងក្រុមខ្លះទៀតខាងកាន់ម៉ាស៊ីនង៉ោង អាពុះជ្រៀក ដោយមានសាងសង់រោងស្នាក់នៅពាសពេញព្រៃដែលជាទីស្នាក់អាស្រ័យជាមធ្យោបាយខាង បំភ្លេចបំផ្លាញធនធាន សម្បត្តិ ធម្មជាតិ អស់រាប់រយហិកតាទៅហើយ វាលល្វឹងល្វើយប៉ណ្ណឹងហើយ បែបជា អស់លោក អាជ្ញាធរមានសមត្ថកិច្ច និងខាងមន្ត្រីជំនាញ ជាពិសេស ប្រធានការិយាល័យ ស្រុកត្បែងមានជ័យនេះតែម្តង មិនដែលចាត់ក្រុមមន្ត្រីដើរចុះល្បាតនោះទេ ទើបមើលមិនឃើញ ពីរទង្វើរនិងសកម្មភាពរបស់ក្រុមលោក ឈាង គង់នៅ ដែលបានប្រព្រឹត្ត បទល្មើសព្រៃឈើយ៉ាងពេញទំហឹងនោះឡើយ ឬសង្ស័យថា បានត្រូវថ្នាំ ទេវតាប្រាក់ហៅថា តាសារម៉ូម របស់មេឈ្មួញដី លោក ឈាង គង់នៅ ហៅក្បាលប៉ាន់ដែក ជើងទល់មេឃ នោះអស់ទៅហើយបានជារក្សារភាពស្ងៀមស្ងាត់បែបនេះ ។
នេះបើយោងតាម កូនចៅ លោក ឈាង គង់នៅ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងនៅកន្លែងអាពុះជ្រៀកឈើ នៅចំណុចគោគរហាលបេង ស្ថិតក្នុងភូមិបាក់កម្ម ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារស្របតាមបណ្តោយជួរមាត់ស្ទឹងសែន ត្រង់ចំណុច UTM -48P 487328 1532248 បានឲ្យដឹងថា លោក សូមលាក់ឈ្មោះគឺមិនអាចប្រាប់បាននោះទេ? គឺគាត់បានធ្វើការឲ្យលោក ឈាង គង់នៅ រូបគាត់បានមកពីរខេត្តសៀមរាបនិងអ្នកផ្សេងទៀតក៌មកពីរខេត្តសៀមរាបដូចគ្នាដែរ និងអ្នកខ្លះមកពីរខេត្ត បន្ទាយមានជ័យ ផ្នែកខាងកាត់ផ្តួលនិងអាពុះជ្រៀកជាគ្រឿងផ្ទះតាមលោក ឈាងគង់នៅ ឲ្យធ្វើ ពាក់ព័ន្ធនិងការរុករានទន្ទ្រានកាប់ឆ្ការផ្តួលរំលំអាពុះជ្រៀកនេះដែរ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមរយៈលេខ ទូរសព្ទទៅលោក ឈាង គង់នៅ ភ្លាមៗនោះលោកបានឆ្លើយថា លោកបានសុំ និងអនុញ្ញាត ពីរលោកមាសញឹម ជាអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ រួចហើយនិងធ្វើការឲ្យ លោក យន់ម៉ានី ប្រធានពន្ធធានាគាខេត្តព្រះវិហារ ជាអ្នកបញ្ជាឲ្យពួកគាត់ធ្វើនោះទេ បើបងខាងព័ត៌មានមិនជឿសូមទំនាក់ទំនងទៅគាត់ទៅ ដឹងរឿងហើយ ពួកគាត់គ្មានពេលនិយាយជាមួយនោះទេ ក្រោយពីរក្រុមការងារសារព័ត៌មានយើងបានចុះថតផ្តិតយករូបភាពដើម្បីទុករាយការណ៌ជូនទៅខាងមន្ត្រីជំនាញ និងសូមបញ្ជាក់បន្ថែមពាក់ព័ន្ធនិង ព័ត៌មានខាងលើនេះ ដើម្បីឲ្យលោកបានដឹងបានឃើញពីរសកម្មភាព បំភ្លេចបំផ្លាញ របស់ពួកក្រុមទាំងនេះ មួយវិញទៀត ហ៊ាន យកឈ្មោះ ថ្នាក់ដឹកនាំ មកកម្លា បង្អួតសំញែង បំបាក់ស្មារតីអ្នកសារព័ត៌មានថែមទៀតផងនោះ ។
ពាក់ព័ន្ធនិងលោក ឈាង គង់នៅ បានឆ្លើយថាមានអ្នកនៅពីរក្រោយខ្នងគ្រាក់ៗនេះដែរ នៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៥ កន្លងមកនោះអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកមាសញឹម ជាអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោកបានឆ្លើយថា----ដកឃ្លាទុកដាក់សម្លេង----- នៅថ្ងៃដដែលនោះដែរ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោក យន់ម៉ានី ប្រធានពន្ធធានាគាខេត្តព្រះវិហារ ភ្លាមៗនោះដែរលោកបានឆ្លើយតបទាំងភ្ញាក់ខ្លួនព្រឺតតែម្តង ការបំភ្លឺឆ្លើយតបលោកទាំងពីរគឺស្រដៀងគ្នាថា រូបលោកគឺមិនមានការពាក់ព័ន្ធស្អីនោះទេ អារឿងការឆ្ការទន្ទ្រានដីរបស់រដ្ឋនោះ ហើយក៌មិនដែលស្គាល់ឈ្មោះ ឈាង គង់នៅស្អីនោះដែរ លោកបានផ្តាំតាមរយះអ្នកសារព័ត៌មានយើងមកវិញថា អារឿងយកឈ្មោះលោកពីរ ទៅប្រើ ជាយ័ន្តសម្រាប់ការពារ ប្រយោជន៍ខ្លួនឯងនោះ លោកសូមឲ្យប្រព័ន្ធច្បាប់ចុះអនុវត្តច្បាប់ ចាប់អាអ្នកដែលយកឈ្មោះនិងថារូបគាត់នៅពីរក្រោយខ្នងនោះ ដាក់គុកឲ្យខានតែបានមិនលើកលែងនោះឡើយ ខណៈរូបលោកគ្មានអ្វីពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនោះឡើយ សូម្បីតែដីកន្លះហិកតាក៌គ្មានដែរ ហើយលោកក៌មិនលើកលែងដែរ លោកបានឲ្យកូនចៅគាត់ចុះ អធិការកិច្ច ស្រាវជ្រាវក្នុងរឿងនេះហើយដែរ។
ពាក់ព័ន្ធមុននឹងការចុះផ្សាយ របស់អង្គភាពសារព័ត៌មានយើង នៅខ្លឹមសារខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង បានធ្វើការ ទំនាក់ទំនង ទៅលោក ឈាង គង់នៅ តាមរយៈលេខ ទូរសព្ទ-097 444 21 27 លោកបានឆ្លើយមកកាន់ អង្គភាពសារព័ត៌មានយើងថា សូមកុំអាលចេញផ្សាយអី យើងអាចជួបគ្នាពិក្សាសិនបានទេ នេះគ្រាន់តែជាសារឆ្លើយតបរបស់ លោក ឈាង គង់នៅតែប៉ុណ្ណោះ។
យោងតាមប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយស្រឡាញ់ខ្លាចបាត់បង់ដីព្រៃការពារដោយព្រះរាជក្រិត្យការពារដោយខាងមន្ទីរបរិស្ថានខេត្តព្រះវិហារ ស្របតាមបណ្តោយជួរមាត់ស្ទឹងសែនបបានធ្វើការសំណូមពរឲ្យអ្នកសារព័ត៌មានគួរតែជួយផ្សព្វផ្សាយបង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្តព្រះវិហារ ក៌ដូចជាថ្នាក់ជាតិលោកជ្រាបជាព័ត៌មានពីការវិនាសហិនហោចនៅដីព្រៃវាលល្វឹងល្វើយកំពង់តែបាត់បង់នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះ ក៌ដូចជាសេចក្តីរាយការណ៌គោរពជូនឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនិងលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនិងមន្ទីរពាក់ព័ន្ធឲ្យលោកបានមើលពីរសកម្មភាពទង្វើក្រុមមេឈ្មួញមានឈ្មោះ លោក ឈាង គង់នៅ ហ៊ានគៀងគរមនុស្សប្រុសស្រីជាច្រើនអ្នក ទៅដាក់ធ្វើរោង រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋ យ៉ាងគឃ្លើនបំផុតជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ង សុផល្លែត ជាប្រធានតែងតែផ្ដាំផ្ញើរឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចមានខ្លឹមសារខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមមានភាពកម្សោយមិនគោរពតួរនាទីនិងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមលោក ក្បាលប៉ាន់ដែក ជើងទល់មេឃ តែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ ។












