អុញនោះកាន់តែធ្ងន់កហើយ! ជនរងគ្រោះមួយនាក់ក្នុងចំណោមជាច្រើននាក់ បានចេញមុខចោទប្រកាន់នាយកក្រុមហ៊ុន V JAPAN TECH INTER CO., LTD ពីបទមិនគោរពកិច្ចសន្យាទិញ-លក់ និងការជួលត្រលប់ស្នើសុំអន្តរាគមន៍ដោះស្រាយប្រាក់ចំនួន រាប់សែនដុល្លាអាមេរិក!»
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

អុញនោះកាន់តែធ្ងន់កហើយ! ជនរងគ្រោះមួយនាក់ក្នុងចំណោមជាច្រើននាក់ បានចេញមុខចោទប្រកាន់នាយកក្រុមហ៊ុន V JAPAN TECH INTER CO., LTD ពីបទមិនគោរពកិច្ចសន្យាទិញ-លក់ និងការជួលត្រលប់ស្នើសុំអន្តរាគមន៍ដោះស្រាយប្រាក់ចំនួន រាប់សែនដុល្លាអាមេរិក!»


ជនរងគ្រោះមួយនាក់ក្នុងចំណោមជាច្រើននាក់ ដែលអះអាងថាជាអ្នកទិញ បានចោទប្រកាន់លោក មុំ វ៉ារិន នាយកក្រុមហ៊ុន V JAPAN TECH INTER CO., LTD ថាបានទទួលប្រាក់ថ្លៃទិញស៊ីទែនហ្គាសចំនួន ១៦,០០០ ដុល្លារអាមេរិក តាំងពីខែឧសភា ឆ្នាំ២០២៣ មកម្ល៉េះ ប៉ុន្តែមិនបានប្រគល់ទំនិញតាមការព្រមព្រៀង និងបានអូសបន្លាយពេលរហូតមកដល់បច្ចុប្បន្ន។


បើតាមការរៀបរាប់របស់ដើមបណ្តឹង បានឱ្យដឹងថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ លោកបានទំនាក់ទំនងទៅកាន់ក្រុមហ៊ុនរបស់លោក មុំ វ៉ារិន ដើម្បីបញ្ជាទិញស៊ីទែនហ្គាសចំណុះ ២០ តោន ចំនួន ១ គ្រឿង ក្នុងតម្លៃសរុប ១៨,០០០ ដុល្លារ។ ក្នុងនោះ ភាគីអ្នកទិញបានបង់ប្រាក់កក់លើកទីមួយចំនួន ៥,០០០ ដុល្លារ និងលើកទីពីរចំនួន ១១,០០០ ដុល្លារ សរុបជាទឹកប្រាក់ ១៦,០០០ ដុល្លារ រីឯទឹកប្រាក់នៅសល់ ២,០០០ ដុល្លារទៀត នឹងត្រូវទូទាត់បញ្ចប់នៅពេលដឹកជញ្ជូនទំនិញទៅដល់ទីតាំង។


ប៉ុន្តែ ចាប់តាំងពីទទួលបានប្រាក់ ១៦,០០០ ដុល្លាររួចមក ភាគីលោក មុំ វ៉ារិន ពុំបានដឹកជញ្ជូនទំនិញតាមការសន្យាឡើយ  ហើយក៏មិនបានដោះស្រាយប្រាក់សំណងជូនវិញដែរ។ លើសពីនេះ ក្រោយមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធករណីស្រដៀងគ្នានេះ គណនីបណ្តាញសង្គមដែលគេស្គាល់ថាជារបស់លោក មុំ វ៉ារិន ថែមទាំងបានចូលទៅបញ្ចេញមតិ Comment ដោយប្រើពាក្យសម្តីឌឺដង( មកពីយើងល្ងង់ ហាសហា )

បានគាត់បោកបាន ធ្វើអោយពូកគាត់ឈឺចាប់មិនតិចអ្នកទេ !


បច្ចុប្បន្ន ដើមបណ្តឹងរូបនេះ រួមជាមួយជនរងគ្រោះជាច្រើនទៀតដែលជួបបញ្ហាស្រដៀងគ្នា អស់លុយរាប់សែន$  កំពុងរៀបចំឯកសារផ្លូវច្បាប់ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ព្រមទាំងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនពួកគាត់។


ជុំវិញការចោទប្រកាន់នេះ អង្គភាពសារព័ត៌មានយើងខ្ញុំមិនទាន់អាចសុំការបំភ្លឺពីលោក មុំ វ៉ារិន នាយកក្រុមហ៊ុន V JAPAN TECH INTER CO., LTD បាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ហើយយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា ដោយឈរលើគោលការណ៍វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន។










Previous Post Next Post