លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួន​ជូនដល់លោកស្រី ង៉ែត ណៃ ភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យ​ ខេ​​​ អេស ខេត្តកំពង់ស្ពឺ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួន​ជូនដល់លោកស្រី ង៉ែត ណៃ ភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យ​ ខេ​​​ អេស ខេត្តកំពង់ស្ពឺ...

 

កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីយកចិត្តទុកដាក់គិតគួរចំពោះសមាជិកអាវុធហត្ថនិងក្រុមគ្រួសាររបស់​អាវុធហត្ថ​ បានបន្តអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ង៉ែត ណៃ អាយុ៣៥ឆ្នាំ ត្រូវជាភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ជំនួយការ​មូលដ្ឋាន​កងរាជអាវុធស្រុកឪរ៉ាល់ ដែលកំពុងលំហែរមាតុភាព(ទើបឆ្លងទន្លេនៅមន្ទីរពេទ្យខេអេស(KS) ខេត្តកំពង់ស្ពឺ។


ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ មេបញ្ជាការ​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ចូលរួម​អបអរសាទរ​ពីសំណាក់​ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​​​​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ​ចំពោះ​លោកអនុសេនីយ៍ទោ ឡឹក ចន្នី​​ និងភរិយាព្រមទាំងក្រុមគ្រួសារ​ថែមទៀតផងដែរ។


ខណៈ​នាពេលនោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរ​ចំពោះ​លោកអនុសេនីយ៍ទោ ឡឹក ចន្នី​​ និងភរិយាព្រមទាំងក្រុមគ្រួសារដែលទទួលបានសមាជិកថ្មីនិងបានជូនពរដល់លោកស្រីនិងបុត្រសូមឲ្យមានសូខភាពល្អ ព្រមទាំងបាននាំយកថវិកាចំនួន៤០០,០០០រៀលនិងគ្រឿងសម្ភារៈមួយចំនួនរួមមាន៖ អង្ករចំនួន៣បាវ ,ទឹកសុទ្ធ ៣កេស និងទឹកក្រូច ៣កេស ក្នុងពេលសួរសុខទុក្ខផងដែរ ដែលសរុបជាទឹកប្រាក់ចំនួន​៧០៩,០០០រៀល។


ដោយក្តីរំភើបរីករាយឥតឧបមា លោកអនុសេនីយ៍ទោ ឡឹក ចន្នី និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានលើកឡើងថា ក្នុងនាមជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ ។ ហើយក៏សូមជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕












Previous Post Next Post