កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារខ្វះខាតចំនួន១គ្រួសារ ប្ដីឈ្មោះ ជួន ចាន់រ៉ា អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុយ ស្រីអែម អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារបានឧបត្ថម្ភជាថវិកាចំនួន ២០០,០០០៛ រួមនឹងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ៤បេ(៤០គីឡូក្រាម),ទឹកបរិសុទ្ធ៤កេស,ត្រីខ២យួរ,ទឹកត្រី២យួរ,ទឹកស៊ីអ៉ីវ២យួរ និងភេសជ្ជៈ២កេសផងដែរ៕
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ក្នុងទឹកចិត្តដ៏ប្រពៃថ្លាថ្លាបានបន្តដឹកនាំក្រុមការងារចូលរួមយ៉ាងសកម្មនិងជាបន្តបន្ទាប់ក្នុងការងារចុះជួយមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ដោយតែងតែចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ឬខ្វះខាតដល់ទីតាំងផ្ទាល់ ព្រមទាំងផ្ដល់ជូនជាថវិការ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។សូមចងចាំថាការយកចិត្តទុកដាក់ផ្តល់ស្បៀងអាហារ និងអំណោយសង្គ្រោះដល់ពលរដ្ឋក្នុងមូលដ្ឋាន និងគ្រួសារខ្វះខាត គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ក្នុងការជួយរំលែកទុក្ខលំបាក និងធានាសុខុមាលភាពសង្គម។
គួររំលឹកផងដែរថា ក្រោមស្មារតីមនុស្សធម៏ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសមរម្យ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕





















