នាព្រឹក ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោក ធឿន រដ្ឋា អភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងឱកាសប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល និងការយកចិត្តទុកដាក់ខ្ពស់នេះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ការគិតគូរ និងក្តីអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះលោក ធឿន រដ្ឋា ព្រមទាំងក្រុមគ្រួសារ។ លោកជំទាវបានសម្តែងនូវការព្រួយបារម្ភចំពោះសុខភាពរបស់លោកអភិបាលរង និងបានជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកបំពេញបេសកកម្មបម្រើជាតិ និងប្រជាជនវិញនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះដែរ លោកជំទាវ ដួង វណ្ណា ក៏បាននាំយកនូវអំណោយ សម្ភារ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់លោក ធឿន រដ្ឋា រួមមាន៖
ថវិកាចំនួន២,០០០,០០០ រៀល
អង្ករចំនួន ១០០ គីឡូក្រាម
ទឹកបរិសុទ្ធចំនួន៥ កេស
ភេសជ្ជៈតែចំនួន៣ កេស
មានមនោសញ្ចេតនា និងក្តីរំភើបឥតឧបមា ក្រុមគ្រួសារលោក ធឿន រដ្ឋា បានសម្តែងនូវកត្តញ្ញូ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ដួង វណ្ណា ព្រមទាំងប្រតិភូរួមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភដល់ផ្ទាល់គេហដ្ឋាន។ សកម្មភាពដ៏ប្រពៃនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌ចែករំលែក ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំចំពោះមន្ត្រីរាជការនៅថ្នាក់មូលដ្ឋាន៕








