ខេត្តកំពង់ធំ÷តើចែ នី មានមុនអ្វីទើបបានជាប្រព្រឹត្តបទល្មើសធនធានធម្មជាតិព្រៃឈើដោយមិនរំខានមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីងសោះឡើយ។
ថ្មីៗ នេះបែកធ្លាយឈ្មួញជើងចាស់ឈ្មោះចែ នី ដែលជាមេខ្លោងបំផ្លាញព្រៃឡង់ដឹកចេញពីតំបន់ស្នងអននិងអូរផ្អាវ តាមឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឆ្លងកាត់ដែនដីសង្កាត់រដ្ឋបាលព្រៃឈើទំរីង ជាឆ្នាំងបាយចាស់របស់ ជំនាញ
មេព្រៃ បរិស្ថាន បើតាមប្រភពច្បាស់ការថាបើមន្ត្រីជំនាញមិនបានឃុបឃិតគ្នាជាមួយឈ្មួញប្រហែលជាអាចដាច់ពោះទេដឹង ហើយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ ទុកឲ្យឈ្មួយដឹកជញ្ជូននឹងបំផ្លាញព្រៃឈើតាមតែអំពើចិត្ត គួរបញ្ជាក់ផងដែលថា ចែ នី មានប្តីធ្វើជាកងអាវុធហត្ថទៀតផង ។ក្នុងការដឹកជញ្ជូននោះរបស់ ចែ នី គឺតាមឡាន២តោនកន្លះទ្រុងពណ៌សក្បាលខៀវយកទៅស្ទុបទុកក្នុង ភូមិអូប្រាំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីចែកតាមបណ្តាលស្រុកនានា រាល់ការដឹកជញ្ជូនម្ដងៗឈ្មួញឈើខាងលើតែងតែមានឡានចាំបិទគូទចំនួនពីរឡានថែមទៀតផង ដើម្បីធ្វើដំណើរដោយសុខសុវត្ថិភាព៕

