អភិបាលរងស្រុកស្វាយទាប ៖ រាល់ការ ដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលរងស្រុកស្វាយទាប ៖ រាល់ការ ដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយ

 

ខេត្តស្វាយរៀង: លោក អ៊ុក វណ្ណា អភិបាលរងស្រុកស្វាយទាប បានលើកឡើងថា រាល់ការ ដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជា កញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។
ការលើកឡើងដូចនេះ ក្នុងឱកាសដែលលោកអភិបាលរងស្រុក  អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ ពពែត ក្នុងឆ្នាំ២០២៦មានចំនួន១គម្រោងគឺ គម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេ មានប្រវែង ២៦០ម៉ែត្រ ទទឹង៥ ម៉ែត្រ កម្រាស់០១៥ម៉ែត្រ
នាព្រឹក ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦  ដោយមានការចូលរួមពី លោក ពុត សយ មេឃុំ លោកកុយ សារ៉េន ស្មៀនឃុំ លោកមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធប្រចាំស្រុកស្វាយទាប
សមាជិកក្រុមប្រឹក្សាឃុំ និងអស់លោកលោកស្រីម្ចាស់ក្រុមហ៊ុនជាច្រើននាក់ផងដែរ។
លោកអភិបាលរងស្រុក បានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យ មានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណា មួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញ ថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។
ទាក់ទិនទៅនឹងករណីដេញថ្លៃនេះដែរអ្នកសារព័ត៌មានជាច្រើនអង្គភាពបានសង្កេតឃើញថាមានមន្ត្រីរាជការបានកាន់បៀតទៅចូលដេញថ្លៃនៅក្នុងសាលាឃុំពពែតគឺលោកស្រីមេឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។ខណៈពេលនោះក្រុមការងារអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកស្រីប៊ុនចិន្ដានាយកផែនការវិនិយោគខេត្តលោកស្រីបានបញ្ជាក់ថា ចំពោះមន្ត្រីរាជការគឺមិនមានសិទ្ធិដើរដេញថ្លៃនៅតាមសាលាឃុំសង្កាត់ឡើយ ប៉ុន្តែបើសិនជាករណីមន្ត្រីរាជការបានបើកក្រុមហ៊ុនគឺអាចឲ្យអ្នកតំណាងដាក់សំណើតដេញថ្លៃបាន។
ក្រុមការងារអង្គភាពសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងទៅលោកស្រីគង់ សុផាន មេឃុំសំបួរដែលបានយកសំណើទៅដាក់ដេញថ្លៃនៅក្នុងឃុំពពែតដើម្បីសុំការបញ្ជាក់លោកស្រីបានប្រាប់ថា លោកស្រីគ្រាន់តែទៅជំនួសឲ្យក្រុមហ៊ុនក្មួយតែប៉ុណ្ណោះ។ដោយលោកស្រីបានបញ្ជាក់អះអាងថាលោកស្រីបានសុំច្បាប់ត្រឹមត្រូវ។ដើម្បីទៅដាក់សំណើដេញថ្លៃនៅឃុំពពែត ហើយការដាក់សំណើដេញថ្លៃកុំឱ្យតែលោកស្រីដាក់សំណើនៅក្នុងឃុំរបស់ខ្លួនតែប៉ុណ្ណោះ ចំពោះការដាក់សំណើដេញថ្លៃ នៅឃុំផ្សេងទៀតគឺមិនអីទេ។
ចម្ងល់ពីមហាជនក៏ដូចជាអ្នកសារព័ត៌មានមានចម្ងល់ថាតើមន្ត្រីរាជការមានសិទ្ធិដើរដាក់សំណើដេញថ្លៃនៅតាមបណ្ដាឃុំស្រុកខេត្តដែរឬទេ? មហាជនក៏ដូចជាអ្នកសារព័ត៌មានសូមស្នើដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃជួយដាក់មន្ត្រីចុះពិនិត្យមើលករណីខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ។






Previous Post Next Post