នាថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នៅអគារសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកប្រធាន-អនុប្រធាន លោកប្រធានអង្គភាព លោកនាយការិយាល័យចំណុះ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ទាំងអស់ អញ្ជើញចូលរួមប្រជុំ៖
១.ការវាយតម្លៃ លើការងារការពារ សៀមរាបសង្ក្រាន្ត។
២.លើកឡើងនៅបញ្ហាប្រឈម និងលើកឡើងនូវដំណោះស្រាយ ក្នុងការអនុវត្តការងារ ដើម្បីឲ្យមន្ទីរអនុវត្តកិច្ចការងារកាន់តែល្អជាងមុន។
៣.រាយការណ៍អំពីការអនុវត្តការងារ គោលដៅ និងគោលបំណង របស់កងរាជអាវុធហត្ថខេត្តសៀមរាប។សុីណា









