អភិក្រមទី៥ ល្មមដល់ពេលវះកាត់ដុះក្អែល លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង 7ដេីម នឹងបក្សពួក បេីកដៃឲ្យឈ្មួញដឹកជញ្ជួនទំនិញខុសច្បាប់ ចេញពីវៀតណាម ចូលកម្ពុជាតាមអំពើចិត្ត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិក្រមទី៥ ល្មមដល់ពេលវះកាត់ដុះក្អែល លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង 7ដេីម នឹងបក្សពួក បេីកដៃឲ្យឈ្មួញដឹកជញ្ជួនទំនិញខុសច្បាប់ ចេញពីវៀតណាម ចូលកម្ពុជាតាមអំពើចិត្ត


ខេត្តត្បូងឃ្មុំ ÷លោក អេង ចាន់ណា  មេប៉ុស្តិ៍នគរបាលច្រកនេះប្រេីកូនចៅ នៅចាំបេីកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រុឺម៉ក ដឹក ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបេីកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លេីសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។

ដែលបញ្ហានេះហេីយទើប លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង 7ដេីម នឹងបក្សពួក ប្រមូលលុយដាក់ក្នុងហោប៉ៅចែកគ្នាធ្វេីមានធ្វើបាន យ៉ាងសុខស្រួល មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋដោយសារទំនិញ បន្លែ ផ្លែឈើត្រីសាច់ មានសារជាតិគីមី ជាពិសេសទៅ ទៀតនោះធ្វើអោយផ្លូវលំ ផ្លូវជាតិ រងការខូចខាត ស្ទើរទាំងស្រុងដោយសារឡានធំៗដឹកលេីសទម្ងន់ខូចផ្លូវជាបន្តបន្ទាប់  រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកមួយនេះរក្សាភាពស្ងៀមស្ងាត់ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ 

ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក អេង ចាន់ណា មេប៉ុស្តិ៍ច្រកព្រំដែនដា ហៅដូង7 ដេីម មេប៉ុស្ដិ៍នគរបាលដ៍មហិមាកាន់តំណែងដុះស្លែរហូតដល់សព្វថ្ងៃ ប្រហែលជាអាងខ្នងបង្អែករឹងមាំ នៅខេត្តទេដឹង? ទើបបណ្ដោយអោយមន្រ្តីក្រោមឱវាទបើកបារ៉ាស់អោយឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនចេញចូលតាមអំពើចិត្ត។

ដូច្នេះ ហេីយអាជីវករក៍ដូចជាក្រុមឈ្មួញ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ទោ  ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេប៉ុស្ដិ៍ និងស្ថាប័នពាក់ព័ន្ធ ជាច្រេីនកន្លែងអង្គុយចាំយកលុយនៅច្រកនេះផងទាន។ ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វាភាគីដា ហៅដូង7 ដេីម បានបញ្ជាក់ឲ្យដឹងថា លោក អេង ចាន់ណា  មេប៉ុស្តិ៍នគរបាលច្រកនេះ ប្រេីកូនចៅ នៅចាំបេីកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រុឺម៉ក ដឹក ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបេីកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លេីសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ៕






Previous Post Next Post