ខេត្តព្រះសីហនុ÷ បងប្អូនមហាជន បានជ្រាបហើយថា អង្គភាពសារព័ត៌មានយើង ខ្ញុំមួយរយះកាលកន្លងមកនោះ បានធ្វើការផ្សព្វផ្សាយ ជាច្រើនលេខមកហើយតាមរយៈ ប្រជាពលរដ្ឋ ១៨ គ្រួសារ តំណាងដោយលោក ឃួន ប៉ក់, ទីវលីណា ខៀវ សារឿន និង លោក ស៊ុន យ៉ាន កំពុងរងទុក្ខវេទនាដេកមិនលក់បក់មិនល្ហើយ ក្រោយរកឃើញថាដីអាស្រ័យផលជាក់ស្តែងចាប់តាំងពីរឆ្នាំ១៩៩៣ និងមានបង្កាន់ដៃទំហំដល់ទៅ ១៥៦,០០៧ ម៉ែត្រការ៉េ បែរជាត្រូវបានគេ ចេញ ស ជ ណ ចេញដោយក្រសួងបរិស្ថាន ក្នុងប្រព័ន្ធ Database បញ្ចូលឈ្មោះបុគ្គល លោក ភីន ផល្លា និងលោក ង៉ាន់ ភិរុណ គ្របលើដីពួកគាត់ទៅវិញ រហូតត្រឹមថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៦ នេះគឺពួកគាត់មិនទាន់ទទួលបាន គោលនយោបាយ ដោះស្រាយណាមួយជួនពួកគាត់នៅឡើយនោះទេ ម្លោះហើយពួកគាត់បាន ស្នើសុំពឹងពាក់ ឲ្យអង្គភាពសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យព័ត៌មានមួយនេះ ជ្រាបដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកបានជ្រាបពីរទុក្ខកង្វល់ពលរដ្ឋមានវិវាទដីធ្លីនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បងប្អូនទូរទស្សនិកជនយើងបានដឹងហើយថា «សម្តេចតេជោ និងសម្តេចធិបតី គឺជាទេវតាចាប់ជាតិ ជាអគ្គមគ្គទេសក៍ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅគ្រប់ជំនាន់ ដើម្បីកសាងសុខសន្តិភាព និងការរីកចម្រើន។ ប៉ុន្តែ ផ្ទុយស្រឡះ! បុគ្គលពីររូប និងអាជ្ញាធរមួយក្តាប់តូចនៅស្រុកព្រៃនប់ បែរជាចូលមកបំផ្លាញទំនុកចិត្តរាស្ត្រស្លូតត្រង់ បំបាក់ស្មារតីពលរដ្ឋយ៉ាងព្រហើន។ ខណៈសម្តេចកំពុងមមាញឹកយ៉ាងក្រៃលែងដើម្បីជាតិ បុគ្គលទាំងនេះបែរជាសន្សំកុសលបាបកម្ម បង្កទុក្ខលំបាកដល់រាស្ត្រមិនឈប់ឈរ។ ហេតុអ្វីមិនព្រមដោះស្រាយចេញប្លង់ឱ្យរាស្ត្រទៅឱ្យចប់? ខណៈភាពជាក់ស្តែងពួកគាត់មានឯកសារ ភស្តុតាងគ្រប់គ្រាន់ហើយនោះ សូមកុំបន្តជាន់ឈ្លីជំនឿចិត្តរាស្ត្រដែលខំតស៊ូដង្ហោយរកយុត្តិធម៌ទៀតអី!»
«ដប់ឆ្នាំ ក៏មិនយូរដែរ សម្រាប់រង់ចាំយុត្តិធម៌» ប៉ុន្តែការរង់ចាំក្នុងភាពអយុត្តិធម៌ គឺជាទារុណកម្មដ៏សាហាវបំផុតសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់។ បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរបស់តំណាងពលរដ្ឋ ១៨ គ្រួសារ ដែលដឹកនាំដោយលោក ឃួន ប៉ក់, ទីវ លីណា ខៀវ សារឿន និង លោក ស៊ុនយ៉ាន កំពុងក្លាយជាបន្លាមួយយ៉ាងមុត ចាក់ដោតបេះដូងរាស្ត្រនៅមូលដ្ឋាន។
ទោះបីជាមានការប្រកាសយ៉ាងច្បាស់ពីយុទ្ធសាស្ត្របញ្ចកោណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនរាស្ត្រយ៉ាងណាក៏ដោយ ក៏ហាក់បីដូចជាមិនទាន់ជ្រាបទៅដល់មន្ត្រីមួយចំនួន ដែលកំពុងសម្ងំយកសុខ លើទុក្ខសោករបស់ពលរដ្ឋនោះឡើយ។
យោងតាមការលើកឡើងរបស់ពលរដ្ឋម្ចាស់ដីទាំង ៣៦ ក្បាលដី ដែលបានអាស្រ័យផលតាំងពីឆ្នាំ ១៩៩៣ និងមានបង្កាន់ដៃបង់ពន្ធត្រឹមត្រូវតាមច្បាប់ បានចោទសួរដោយក្ដីឈឺចាប់ទៅកាន់ *លោក ភឺន ផល្លា* និង **លោក ង៉ាន់ ភិរុណ* ថា៖ តើហេតុអ្វីបានជាមិនព្រមអនុវត្តគោលនយោបាយដោះស្រាយជូនពួកគាត់ឱ្យបានច្បាស់លាស់? បង្កាន់ដៃបង់ពន្ធ និងការកាន់កាប់រាប់សិបឆ្នាំ មិនទាន់គ្រប់គ្រាន់ជាភស្តុតាងទៀតឬ? ចំណែកមុនចេញ ស ជ ណនោះ មានឯកសារអ្វីខ្លះ ទើចេញ ស ជ ណមក បានធ្វើឲ្យពលរដ្ឋរងទុក្ខជួបការវិវាទបែបនេះ។
«ពាក្យស្លោកបុរាណតែងតែពោលថា៖ ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្ដាន ធ្វើប្តីប្រពន្ធឱ្យមើលចិត្ត»*តែបើធ្វើជាមន្ត្រីរាជការ ត្រូវមើលទុក្ខធុរៈរាស្ត្រ! ឥឡូវនេះ ពលរដ្ឋកំពុងដាក់ការងឿងឆ្ងល់យ៉ាងខ្លាំងទៅលើអាជ្ញាធរខេត្ត ស្រុក ដែលហាក់ដូចជាមាន "អាថ៌កំបាំង" អ្វីម្យ៉ាងនៅពីក្រោយខ្នងបុគ្គលទាំងពីររូបនេះ ទើបបណ្តោយឱ្យរឿងរ៉ាវអូសបន្លាយមិនចេះចប់។
សូមស្ដាប់នូវបទសម្ភាសន៍របស់លោក ស៊ុន យ៉ាន ទាំងអស់គ្នាដូចតទៅ៖
(បញ្ចូលខ្លឹមសារវីដេអូទី១)''''''''''''''''''
ពលរដ្ឋបានទទូចសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីសំណាក់ *ឯកឧត្តម សាយ សំអាល់* ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីមេត្តាជួយ "វះកាត់" ដុំសាច់មហារីកដែលកំពុងរារាំងការចេញប្លង់ជូនពួកគាត់។
សូមស្ដាប់នូវការសម្ភាសន៍របស់លោក ឃួន ប៉ក់ ដូចតទៅ៖
(បញ្ចូលខ្លឹមសារវីដេអូទី២)..............
«ឈើកោងត្រូវកាត់ជាកង់ៗ ឈើត្រង់យកធ្វើផ្ទះ បើមន្ត្រីខូចត្រូវតែផ្លាស់ បើមិនព្រមផ្លាស់ទេ គឺរាស្ត្រអ្នករងគ្រោះរហូត»។ ការស្ងាត់ស្ងៀមរបស់អាជ្ញាធរ និងការគេចវេះរបស់បុគ្គលពាក់ព័ន្ធ មិនត្រឹមតែបំផ្លាញទំនុកចិត្តរបស់ពលរដ្ឋលើរាជរដ្ឋាភិបាលអាណត្តិថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការត្មះតិះដៀលដល់យុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតីផងដែរ។ពលរដ្ឋស្រុកព្រៃនប់បានលើកម្រាមដៃដប់ថា ពួកយើងជឿជាក់១០០%ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងមិនបណ្ដោយឱ្យមន្ត្រី "គ្រាប់ល្ពៅស្ងោមួយក្តាប់តូចនេះ" មកធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តនោះទេ។ យុត្តិធម៌សម្រាប់ ១៨ គ្រួសារ គឺជាការធ្វើតេស្តមួយសម្រាប់ប្រសិទ្ធភាពនៃកំណែទម្រង់ដីធ្លីនៅកម្ពុជា។ បើមិនដោះស្រាយនៅថ្ងៃនេះ តើត្រូវចាំដល់ពេលណា? ឬត្រូវចាំទាល់តែរាស្ត្រអស់ជំនឿទើបភ្ញាក់ខ្លួន រឺយ៉ាងមិច ?
សូមបញ្ជាក់យ៉ាងច្បាស់ផងដែរថាអង្គភាពអ្នកសារព័ត៌មានយើងមិនមែនជាសមត្ថកិច្ចឬក៏ជាតុលាការកាត់ក្តីនោះឡើយ និងពុំមានចេតនាញុះញង់មួលបង្កាច់ទៅលើស្ថាប័នឬក៏បុគ្គលណាម្នាក់នោះទេ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា សូមអរគុណ៕



























