តាមពិត លោកស័ក្តិ៥ រស់ សុធី មេខ្លោងធំនាំទំនិញថៃចូលកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

តាមពិត លោកស័ក្តិ៥ រស់ សុធី មេខ្លោងធំនាំទំនិញថៃចូលកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ

 

ព្រះវិហារ៖លោកវរសេនីយ៍ឯក រស់ សុធី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ទម្លាយឱ្យអង្គភាពសារព័ត៌មាន កម្ពុជាឈ្នះ ដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះ ថា គឺ ជាមេខ្លោងធំនាំទំនិញថៃចូលកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដុះស្លែយូរឆ្នាំណាស់មកហើយ ។ 


ទោះបីមានឥទ្ធិពលកម្រិតណា ប្រព្រឹត្តអំពើល្មើសច្បាប់យូរឆ្នាំយ៉ាងណា ធ្វើការងារជាប្រព័ន្ធយ៉ាងណា តែទីបំផុតអំពើអាក្រក់នឹងទទួលផល ពោលគឺ លោក រស់ សុធី ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ បានសម្រេចផ្អាកពីការងារបណ្តោះអាសន្នហើយ ។


បងប្អូនប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ព្រហ្មទណ្ឌចំពោះ លោក រស់ សុធី និង ពន្លាតការស៊ើបអង្កេតរបស់បក្ខពួកលោក រស់ សុធី បន្ថែមផង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ទើបធ្វើឱ្យប្រជាពលរដ្ឋបានស្ងប់ចិត្តនិងជឿជាក់លើប្រព័ន្ធច្បាប់របស់យើង ។


បើត្រឹមតែផ្អាកពីការងារបណ្តោះអាសន្ន នៅមិនទាន់គ្រប់គ្រាន់ចំពោះទង្វើល្មើសច្បាប់ដុះស្លែរបស់ លោក រស់ សុធី និងបក្ខពួក នោះទេ ៕

Previous Post Next Post