យើង ហូរ សុខវិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ
-បានឃើញ មាត្រា២០៦, មាត្រា២១៩, មាត្រា២២១ និងមាត្រា២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខៈ១៤៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
-បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខៈ១៥៨៨ អ.យ.ក/២៥ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ របស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
-បានឃើញ សំណុំរឿងស៊ើបសួរលេខៈ២៥៤ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលទាក់ទិននឹង
ឈ្មោះ នុត សោភ័ណ្ឌ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចូលនិវត្តន៍ មានទីកន្លែងកំណើតនៅភូមិ ត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឪពុកឈ្មោះ មឿង សាយ (ស) ម្តាយឈ្មោះ ប៉ោ សាំងគីម (1) ប្រពន្ធឈ្មោះ ប៉ា ផល្លី (រ) មានកូនចំនួន០៤នាក់ ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសពីមុនដោយតុលាការគ្មាន។
ជននេះត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈប្រទូសកេរខ្មាស (ស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅក្នុងសាលាស្រុក ត្បែងមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ បទ ល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤៧ នៃក្រមព្រហ្មទណ្ឌ។
-បានឃើញ ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ..... លេខ១/២០២៥ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
បង្គាប់
១.ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ នុត សោភ័ណ្ឌ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ (មានសាវតាជាតិខាងលើ) ទៅពន្ធនាគារខេត្តព្រះវិហារដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២.ឲ្យប្រធានពន្ធនាគារខេត្តព្រះវិហារទទួល និងឃុំខ្លួនជននេះរហូតដល់មានសេចក្តីសម្រេចផ្សេងពីនេះ។
៣.ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការណ៍អនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបាន បង្ហាញក្នុងករណីចាំបាច់។ ថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩
ព្រះវិហារ, ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ ដោយ លោកហួរ សុខវិសាល។




