កំពង់ស្ពឺ៖ក្រោមស្មារតីមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភទៅដល់បងប្អូនវីរកងទ័ពនិងគ្រួសារព្រមទាំងជនភៀសសឹក រួមនឹងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺនិងតាមបណ្តាខេត្តផ្សេងៗផងដែរ។
ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចូលរួម ឧបត្ថម្ភជាថវិការនិងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនធំ តាមរយៈប្អូនប្រុសឈ្មោះ ចៅ វិចិត្រ (ជក់ ចិត្ត) ដែលប្អូនតែងតែគៀងគរស្វែងរក សប្បុរសជនដែលមានចិត្តធម៏ ហើយបន្តយកទៅចែកជូនបងប្អូនដែលមានជីវភាពខ្វះខាត ជួបការលំបាក ជាពិសេសបងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកថែមទៀតផង។ដោយបានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល)ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករGanzbergចំនួន ២០ការ៉ុង,ទឹកសុទ្ធចំនួន២០កេស,មីចំនួន ២០កេស,ទឹកក្រូចចំនួន ១០កេស,ទឹកផ្លែឈើចំនួន ១០កេស,ទឹកត្រីចំនួន ២០យួរ,ទឹកស៊ីអ៊ីវចំនួន ២០យួរ,ត្រីខចំនួន ២០យួរ
និងទឹកបរិសុទ្ធចំនួន៣០យួរ បន្ថែមទៀត៕























