នោះ!ថាហើយថា មិនទាន់ចប់នោះទេពាក់ព័ន្ធនិងអំពើផិតក្បត់ និងបំពានក្រមសីលធម៌វិជ្ជាជីវៈដ៏ធ្ងន់ធ្ងរ របស់លោកមេធាវី ឃឹម គឹមយី បានថ្មីៗនេះបានប្រើអំណាចគំរាមកំហែងអ្នកសារព័ត៌មានយ៉ាងគឃ្លើន...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នោះ!ថាហើយថា មិនទាន់ចប់នោះទេពាក់ព័ន្ធនិងអំពើផិតក្បត់ និងបំពានក្រមសីលធម៌វិជ្ជាជីវៈដ៏ធ្ងន់ធ្ងរ របស់លោកមេធាវី ឃឹម គឹមយី បានថ្មីៗនេះបានប្រើអំណាចគំរាមកំហែងអ្នកសារព័ត៌មានយ៉ាងគឃ្លើន...

 

ផ្សាយចេញពីររាជធានីភ្នំពេញ ÷ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២៥ 

រាជធានីភ្នំពេញ ÷បន្ទាប់ពីភរិយាស្របច្បាប់ខ្លួនឯង ជាអ្នកលាតត្រដាងរឿងអាស្រូវ មានសាហាយស្មន់ មហាជនលាន់មាត់តៗគ្នាថានឹងមានសំណួរដូច្នេះ ..តើក្រមសីលធម៌វិជ្ជាជីវៈមេធាវីត្រូវបានការពារបែបណាទៅ នៅពេលដែលបុគ្គលិកច្បាប់ជាន់ឈ្លីសិទ្ធិភរិយាស្របច្បាប់របស់ខ្លួនឯងបែបនេះ ហើយបែរជាមកបំពានសេរីភាពសារព័ត៌មានយ៉ាងគឃ្លើនទៅវិញការជាន់ឈ្លីកិត្តិយស និងវិបត្តិសីលធម៌របស់បុគ្គលិកច្បាប់ជាន់ខ្ពស់ដែលកំពុងផ្ទុះក្នុងសង្គមផ្សព្វផ្សាយ ក្នុងករណីរបស់លោកមេធាវីជើងល្អ ឃឹម គឹមយី ថ្មីៗនេះ មិនមែនគ្រាន់តែជាបញ្ហា អាស្រូវគ្រួសារ រឿងមានសាហាយស្មន់ប៉ុណ្ណោះទេ តែបានក្លាយជា ទង្វើដែលគួរឲ្យខ្មាស់អៀនបំផុត ដែលបានបំផ្លាញ ក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ នៃក្រមសីលធម៌វិជ្ជាជីវៈមេធាវីទាំងមូល។ ការដែលបុគ្គលកាន់ច្បាប់ជាន់ខ្ពស់រូបនេះ ជ្រើសរើសការប្រើប្រាស់ អំណាចមកគំរាមកំហែង ភាសា អសុរស និង កំហឹងទាំងកំរោល ទាំងទទឹងទិស ទៅលើអ្នកសារព័ត៌មានជាច្រើនអង្គភាព ដែលបានផ្សាយការពិតដល់ប្រភពច្បាស់ការ គឺចេញពីមាត់ ភរិយាស្របច្បាប់ ខ្លួនឯង គឺបានបង្ហាញយ៉ាងច្បាស់ថា លោកបាន ក្បត់នឹងគោលការណ៍ច្បាប់ ដែលលោកជាតំណាងមួយរូប។


សំណួរដ៏មុតស្រួចដែលមហាជនដែលតែងតែតាមដានក្នុងសង្គមផ្សព្វផ្សាយលើកឡើងយ៉ាងដូច្នេះថា៖

តើគណៈមេធាវីនឹងការពារវិជ្ជាជីវៈ ឬការពារបុគ្គលដែលប្រើឋានៈជាច្បាប់មកការពារអំពើពុករលួយសីលធម៌ផ្ទាល់ខ្លួនឬយ៉ាងណា?


ការក្បត់ប្រពន្ធលួចមានសាហាយស្មាន់ និងការវាយប្រហារសេរីភាពសារព័ត៌មានគឺជារឿងក្បត់ឧត្តមគតិខ្លួនឯង សំខាន់គឺភស្តុតាងដែលមិនអាចគេចផុត៖ ការឈឺចាប់របស់ភរិយាស្របច្បាប់ខ្លឹមសារព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ គឺផ្អែកលើ ភស្តុតាងដ៏រឹងមាំ ដែលកើតចេញពីការសម្រេចចិត្តដោយ ការឈឺចាប់ និងអស់សង្ឃឹមបំផុត របស់លោកស្រី ភឹម សុខណា ហៅស្រីណា ដែលជាភរិយាស្របច្បាប់របស់លោកមេធាវី ឃឹម គីមយី ។ លោកស្រីបានបង្ខំចិត្តលាតត្រដាងពី រឿងអាស្រូវក្បត់ផិត និង សាហាយស្មន់ ជាមួយស្ត្រីឈ្មោះ អ៊ុន សុភាព សព្វថ្ងៃនេះ ។ អ្វីដែលជាការ មើលងាយ យ៉ាងធ្ងន់ធ្ងរបំផុតនោះគឺ ការលះបង់របស់ភរិយាដែលស្រឡាញ់និងគោរពលើកតម្កើងកិត្តិយសប្ដីនោះ ក៏បានទិញ រថយន្តទំនើបមួយគ្រឿង (Lexus RX-330) ឲ្យស្វាមីបំពេញការងារ តែបែរជាត្រូវបានមេធាវីរូបននេះយកទៅប្រើប្រាស់រថយន្តនោះ ដើម្បី ឌុបស្រីស្នេហ៍ បង្កាត់ភ្លើងស្នេហ៍លួចលាក់ និងថែមទាំងមានការ ថតរូបឌឺដង ទៀតផង ។ នេះគឺជា ទង្វើ និងភាពថោកទាបបំផុត របស់ស្វាមីហេងស៊យម្នាក់ដែលតំណាងឲ្យផ្នែកច្បាប់ជាន់ខ្ពស់រូបនេះ ។


ភាពលាក់ពុតដ៏គឃ្លើនរបស់លោកមេធាវីរូបនេះ៖ គឺការបដិសេធសេក្តីបំភ្លឺ និងការប្រើអំណាចផ្ដាច់ការមកឮអ្នកសារព័ត៌មាន អង្គភាពយើងមុននឹងការផ្សាយអ្វីមួយគឺត្រូវមានប្រភពច្បាស់លាស់.ហ្នឹងមានការសួរនាំទាំងសងខាងផងដែល..មុនការចុះផ្សាយ ក្រុមការងារបានទំនាក់ទំនងផ្តល់ព័ត៌មានជូនលោកឃឹម គីមយី ដែរជាមេធាវី ដើម្បី បំភ្លឺ តាមគោលការណ៍វិជ្ជាជីវៈក្រមសីលធម៌របស់អង្គភាពសារព័ត៌មាន ។ ប៉ុន្តែ ការ បដិសេធដាច់អហង្ការ របស់លោកមេធាវីរូបនេះ គឺយកលេសថា "ជាប់រវល់" "ចាំបន្តិចសិន"  នេះគឺជាការបង្ហាញពី ភាពទន់ខ្សោយខាងសីលធម៌វិជ្ជាជីវៈ និង មានកលល្បិចរត់គេចការពិត។


ពោល/.នៅពេលដែលការពិតត្រូវបានលាតត្រដាងដោយភស្តុតាងពីភរិយាផ្ទាល់ លោកមេធាវី ឃឹម គឹមយី ជំនួសឲ្យការទទួលស្គាល់កំហុស ឬដោះស្រាយតាមផ្លូវច្បាប់ គឺបែរជាប្រើប្រាស់ ឋានៈជាមេធាវី ដើម្បី វាយប្រហារអ្នកសារព័ត៌មានទៅវិញ លោកបានចំណាយពេលវេលា ខលទូរស័ព្ទជាច្រើនលើក មកកាន់អ្នកសារព័ត៌មានជាច្រើនអង្គភាព ដើម្បី ដាក់គំនាប និង បញ្ចេញកំហឹងទាំងអសីលធម៌បំផុត មហាជនបានលាន់មាត់តាមខំមិនផងដែរ..ខ្លះគេនិយាយថាដូចជា(បែកម៉េចទេ) សង្ស័យ គាត់អស់ថ្នាំសរសៃប្រសាទហើយមើលទៅ..។


ការលើកឡើងរបស់លោកតំណាងផ្នែកច្បាប់ជាន់ខ្ពស់រូបនេះ ដែលព្យាយាមបង្វែរស្ថានការណ៍ គឺជា ភាពវង្វេងវង្វាន់ស្មារតីដែលមិនអាចលើកលែងបាន! លោកមេធាវីកំពុងព្យាយាមប្រើ អំណាចគំរាមកំហែង ទៅលើ សេរីភាពសារព័ត៌មាន ក្នុងគោលបំណង បិទបាំងរឿងអាស្រូវសីលធម៌ ផ្ទាល់ខ្លួន។ នេះគឺជា ការរំលោភបំពានក្រមសីលធម៌ដ៏ធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តទាំងស្រុងលើវិជ្ជាជីវៈទាំងអស់។


សំណួរដ៏ម៉ឺងម៉ាត់ទៅកាន់គណៈមេធាវី៖ ការពារច្បាប់ ឬការពារជនបំពានល្មើសច្បាប់?

មេធាវីត្រូវតែជា អ្នកគោរពច្បាប់ និង អ្នកតំណាងឲ្យយុត្តិធម៌។ ការដែលលោកមេធាវី មិនអាចផ្តល់យុត្តិធម៌ ដល់ភរិយាស្របច្បាប់ខ្លួនឯង ហើយបែរជាប្រើអំណាច គំរាមកំហែង ដល់អ្នកសារព័ត៌មាន គឺជារឿងដែលមិនអាចអត់ឱនបានទេ។ 

ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងវិជ្ជាជីវៈ យើងខ្ញុំសូមដាក់សំណួរដ៏ មុតស្រួចបំផុត ទៅកាន់ គណៈកម្មការវិន័យនៃសមាគមមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៖* តើគណៈមេធាវីនឹងអនុញ្ញាតឲ្យមេធាវីបន្តប្រើប្រាស់ឋានៈខ្ពស់ ដើម្បីដាក់គំនាបផ្លូវចិត្ត និងគំរាមកំហែងផ្លូវច្បាប់ ដល់អ្នកសារព័ត៌មានដែលផ្សាយការពិតចេញពីភរិយាស្របច្បាប់ដែរឬទេ?

* តើក្រមសីលធម៌វិជ្ជាជីវៈមេធាវីមានតម្លៃត្រឹមតែជាសម្បកក្រៅឬ? 

តើវិជ្ជាជីវៈនេះត្រូវការពារបែបណា នៅពេលដែលបុគ្គលិកច្បាប់ខ្លួនឯង ជាន់ឈ្លី សិទ្ធិភរិយាស្របច្បាប់ ហើយបែរជាមក បំពានសេរីភាពសារព័ត៌មាន យ៉ាងគឃ្លើនទៅវិញ?

* តើគណៈមេធាវីមានឆន្ទៈ និងភាពក្លាហានគ្រប់គ្រាន់ ដើម្បី ដកហូតអាជ្ញាប័ណ្ណ ចំពោះមេធាវីដែលប្រើអំណាចផ្តាច់ការដើម្បីការពារ រឿងអាស្រូវពុករលួយសីលធម៌ ផ្ទាល់ខ្លួនដែរឬទេ? បើមិនដូច្នោះទេ គណៈមេធាវីក៏នឹងត្រូវអាម៉ាស់មុខដែរហើយ!

សេចក្តីអំពាវនាវពីមហាជននិងអ្នកសារព័ត៌មានជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៖ ត្រូដកសិទ្ធិ និងស្តារកិត្តិយសវិជ្ជាជីវៈ

យើងខ្ញុំជាអ្នកសារព័ត៌មាន សូមអំពាវនាវយ៉ាងខ្លាំងក្លាបំផុត ដល់ សមាគមមេធាវី ឲ្យ ចាត់វិធានការដកសិទ្ធិ និងដាក់ទណ្ឌកម្មវិន័យជាបន្ទាន់ ដោយគ្មានការយោគយល់ទៅលើលោកមេធាវី ឃឹម គឹមយី។ សកម្មភាពនេះត្រូវតែជាការបង្ហាញពី ភាពម៉ឺងម៉ាត់ របស់គណៈមេធាវី ដើម្បី៖* ការពារជនរងគ្រោះ (ភរិយាស្របច្បាប់)៖ លោកស្រី ភឹម សុខណា ត្រូវតែទទួលបាន យុត្តិធម៌ និងការការពារ ពីការគំរាមកំហែង។

សូមបញ្ជាក់យ៉ាងច្បាស់ថា វិជ្ជាជីវៈមេធាវី មិនមែនជាកន្លែងលាក់ខ្លួន សម្រាប់អ្នកដែលបំពានសីលធម៌ ឡើយ។

គួររំលឹកផងដែរថា៖ ភាពអាម៉ាស់ដែលមិនអាចលុបលាងបាន

លោកមេធាវី ឃឹម គឹមយី បានបង្ហាញយ៉ាងច្បាស់ថា ឋានៈជាមេធាវី មិនអាចលាក់បាំង ភាពអន់ថយនៃសីលធម៌ របស់បុគ្គលបានឡើយ។ ការប្រតិកម្មដោយ គំរាមកំហែង ជំនួសឲ្យការបំភ្លឺ គឺជា ការចាក់សាំងលើភ្លើង ដែលធ្វើឲ្យលោក និងវិជ្ជាជីវៈរបស់លោក ធ្លាក់ចុះដល់ចំណុចសូន្យ។ គណៈមេធាវីត្រូវតែធ្វើការ សំអាតមុខមាត់ នេះជាបន្ទាន់!

















Previous Post Next Post