លួចបង្កើតមុខរបកត់កន្ទុយលេខមេឆ្នោតវៀតណាម ខណៈពេលនេះ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ធ្វើការឃាត់ខ្លួនបានហើយ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លួចបង្កើតមុខរបកត់កន្ទុយលេខមេឆ្នោតវៀតណាម ខណៈពេលនេះ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ធ្វើការឃាត់ខ្លួនបានហើយ

 


ខេត្តកណ្តាល៖ បើតាមនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យជាមេឆ្នោតវៀតណាមឈ្មោះ ណាង វណ្ណៈ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនពាក់ព័ន្ធករណីចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម)។


ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី០៣ ខែតុលា ២០២៥ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។


បច្ចុប្បន្នជនសង្សយ័ ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត វៀតណាម មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល រួមវត្ថុតាងចាប់យករួមមមាន៖ ប្រាក់រៀលចំនួន ៨០០០០ រៀល, សៀវភៅកត់ឆ្នោតចំនួន ០៤ ក្បាល, ក្រដាសកក់ឆ្នោត០១ចំនួនត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

Previous Post Next Post