ពិធីប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ធផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន !
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ធផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន !

 


កំពង់ស្ពឺ, នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងសមិទ្ធផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន៕


ក្នុងពីធីនេះដែរក៏មានការអញ្ចើញចូលរួមសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន លោកអភិបាលរងក្រុងច្បារមន លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរជំនាញទាំង៧ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយលេខាធិការដ្ឋាន លោកអធិការនគរបាលក្រុងច្បារមន លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន លោកចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ ព្រមទាំងសប្បុរសជនក៏បានចូលរួមផងដែរ ។


ក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានផ្តួចផ្តើមរៀបចំជួសជុលនូវអគារមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមនថ្មី ដែលមានដូចជា លាបថ្នាំរបងជុំវិញ បំពាក់គ្រឿងសង្ហារឹម អំពូល សាងសង់អគារកន្លែងស្នាក់នៅ និងហេថារចនាសម្ព័ន្ឋផ្សេងៗទៀត-ល-។ ដើម្បីលើកកម្ពស់ប្រសិទ្ឋភាពនៃការងារកងរាជអាវុធហត្ថ និងដើម្បីបង្កភាពងាយស្រួលក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ ទប់ស្តាត់ បង្ក្រាបនូវរាល់បទល្មើស និងរក្សាសណ្តាប់ធ្នាប់សារធារណះ   ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


ក្នុងនោះដែ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានលើកឡើងនូវចំនុចមួយចំនួនដាស់តឿនដល់មេបញ្ជាការ ក្រុង-ស្រុក មានដូចជាត្រូវយកចិត្តទុកដាក់លើការងារ កាហូបចុក, ស្លៀកពាក់, ស្នាក់នៅ, រៀនសូត្រ, ការកំសាន្ត និងដោះស្រាយទុក្ខលំបាក ដល់នាយទាហានថ្នាក់ក្រោមដោយទទួលខុសត្រូវ ក្រោយពីទទួលបានកន្លែងថ្មី និងអគារថ្មីហើយត្រូវថែរក្សាអណាម័យ សម្អាតជាប្រចាំ តាមបណ្តាអគារការិយាល័យ កន្លែងប្រជុំ ទីកន្លែងហ្វឹកហ្វឺនរៀនសូត្រ កន្លែងស្នាក់នៅ  កន្លែងហូបចុកក្នុងអង្គភាព ឲ្យបានល្អដើម្បីទទួលបានផាសុខភាព ។ 

ជាចុងក្រោយលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកយកនូវទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរំលឹកដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមានដូចជា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ  ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។ កម្មវិធីត្រូវបានបញ្ជប់ដោយបរិយាកាសរីករាយ ។
















Previous Post Next Post