អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូល រួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូល រួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជន

 


ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តជនទូទាំងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃថ្ងៃសៅរ៍ ទី ១២ ឆ្នាំ ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលរួមប្រមាណ២២១៩នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយជាទីបំផុត។


មានប្រសាសន៍សំណេះសំណាល ទៅកាន់និវត្តជន និងអតីតយុទ្ធជននាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ  បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះមន្ត្រីរាជការ និងយុទ្ធជនចូលនិវត្តទាំងអស់ ដែលកន្លងមក ខិតខំបំពេញការងារ បម្រើជាតិមាតុភូមិ ស្ទើរពេញមួយជីវិតរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិបានរីកចម្រើននាពេលកន្លងមក។

















Previous Post Next Post