លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ដែលទើបនឹងសម្រាលកូនខ្ចីរួច​ ហើយកំពុងសម្រាក(លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ!!!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ដែលទើបនឹងសម្រាលកូនខ្ចីរួច​ ហើយកំពុងសម្រាក(លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ!!!

 


កំពង់ស្ពឺ៖នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកបានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត រួមនិងក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ត្រូវជាភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន ដែលទើបនិងសម្រាលកូនខ្ចីរួច​ ហើយកំពុងសម្រាក (លំហែមាតុភាព)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

 

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលអំពីសុខទុក្ខ ព្រមទាំងបានចូលរួមអបអរសាទរ ដល់គ្រួសារលោកព្រិន្ទបាលឯក គីម សិលា ដែលទទួលបានសមាជិកថ្មី និងបានជូនពរអ្នកទាំងពីរម្តាយនិងកូនសូមឲ្យមានសុខភាពល្អផងដែរ។និង​បាន​ឧបត្ថម្ភ​  ជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករចំនួន ២បេ,ទឹកក្រូចចំនួន២កេស,ទឹកសុទ្ធចំនួន២កេស និងមីចំនួន២កេសថែមទៀត៕










Previous Post Next Post