ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅសួរសុខទុក្ខនិងឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅក្រុងស្ទឹងសែន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅសួរសុខទុក្ខនិងឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅក្រុងស្ទឹងសែន

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៧​ ខែកញ្ញា ឆ្នាំ២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ សង្កាត់​ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១​ សមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ៥​គ្រួសារ ដែលមានអាជីវភាពលំបាកខ្វះខាត កំពុងរស់នៅក្នុងសង្កាត់អា ចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។


  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល លោកទាំងទ្វេ តែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូន អុំ​ ពូ​ មីង​អតីតយុទ្ធជន និងក្រុមគ្រួសារ ហើយជាមួយនោះដែរ សម្ដេចនិងលោកជំទាវ បានសូមជូនពរដល់ក្រុមគ្រួសារអតីតយុទ្ធជនយេីងទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងមានសេចក្តីសុខ  សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារកុំបីឃ្លៀងឃ្លាត ឡើយ ។


  ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រាបជូនក្រុមគ្រួសារអតីតយុទ្ធជន អំពីស្ថានការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា. ថៃ ដែលកន្លងមករងការឈ្លានពានពីពួកទាហានសៀម ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ អាយុជីវិត ហេដ្ឋារចនាសម្ព័ន្ធ និងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។  តែ​វីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជន នៃកងយោធពលខេមរភូមិន្ទរបស់យើង បាន​ពលី​ជីវិត​ លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ការ​ពារជាតិ​ ការ​ពារ​បូរណភាព​ទឹក​ដី​ និង​បានឈរជើងយ៉ាងរឹងមាំ ក្នុងការការពារមាតុភូមិកម្ពុជាយើង ។ ហើយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការដឹកនាំយុទ្ធសាស្ត្រសង្គ្រាម  ព្រមទាំងការងារនយោបាយ ការទូត នៅលើឆាកអន្តរជាតិ និងបន្តអនុវត្តវិធានការច្បាប់ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីសន្តិភាពយុអង្វែងសម្រាប់ប្រជាជនកម្ពុជា ។


  នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោមស៊ុន ក៏បានប្រគល់ជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយ​មនុស្ស​ធម៌​ របស់​សម្តេច​ធិបតី ​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារតីតយុទ្ធជនចំនួន ៥​គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាននូវ អង្ករចំនួន ២៥​គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២ យួរ និងត្រីខកំប៉ុងចំនួន០១យួរផងដែរ។


Previous Post Next Post