សកម្ម​ភាព​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានចូលរួមសហការយ៉ាងសកម្មជាមួយគណះបញ្ជាការឯកភាព​រដ្ឋបាល​ក្រុងឧដុង្គម៉ែជ័យក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មកទីទួលសុវត្តិភាពចំនួន១៤គ្រួសារ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ឧដុង្គម៉ែជ័យ...
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

សកម្ម​ភាព​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានចូលរួមសហការយ៉ាងសកម្មជាមួយគណះបញ្ជាការឯកភាព​រដ្ឋបាល​ក្រុងឧដុង្គម៉ែជ័យក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មកទីទួលសុវត្តិភាពចំនួន១៤គ្រួសារ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ឧដុង្គម៉ែជ័យ...

 

កំពង់ស្ពឺ៖ក្រោម​ការយកចិត្តទុកដាក់និង​ចង្អុល​បង្ហាញ​ពីសំណាក់​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៨:០០នាទីយប់ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បាន​ចូលរួម​សហការ​អន្តរាគមន៍​យ៉ាងសកម្ម​ជាមួយគណះបញ្ជាការឯកភាព​រដ្ឋបាល​ក្រុងឧដុង្គម៉ែជ័យ​ ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ ដែលដឹកនាំដោយលោកស្រី យឹម សុខលាង អភិបាលរងក្រុងឧដុង្គម៉ែជ័យ។ជាក់ស្តែងស្ថិតនៅចំណុចភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានចំនួន១៤គ្រួសារ​ដែលមានប្រជាពលរដ្ឋចំនួន៥៦នាក់ ក្នុងនោះមានចំនួន៧គ្រួសារ បានចេញមកទីទួលសុវត្តិភាព ចំណែក៧គ្រួសារទៀត បន្តរស់នៅទីតាំងផ្ទះដែរលិចទឹកដដែល(មិនព្រមចេញ)មកទីទួលសុវត្តិភាព ហើយជម្លៀស៧គ្រួសារ​ មកទីតាំងនៅក្នុងវត្តពោធ៍ ភូមិវត្តពោធ៍ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


លោកឧត្តម​សេនីយ៍​ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក៏​សូម​អំពាវនាវ​និងជម្រាប​ដល់ប្រប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដែលមានទឹកជន់លិចសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនិងរៀបចំទុកដាក់ឥវ៉ាន់ និងឯកសារសំខាន់ៗទៅទីទួលសុវត្ថិភាពជាបន្ទាន់ជាពិសេសកុំធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានទឹកហូរខ្លាំង កុំលេងទឹក និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ។ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍​ឫឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោងឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp​​​ និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕











Previous Post Next Post