ហ្វូងដំរីព្រៃ ជាន់កូនស្លាប់ ម្តាយរងរបួសធ្ងន់ ពេលបោះតង់ដេករកត្រី
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ហ្វូងដំរីព្រៃ ជាន់កូនស្លាប់ ម្តាយរងរបួសធ្ងន់ ពេលបោះតង់ដេករកត្រី

 


ខេត្តព្រះវិហារ៖ ក្មេងប្រុសអាយុ១១ឆ្នាំ បានស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកស្ត្រីជាម្តាយបានរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលដេកក្នុងតង់ពេលដែលទៅរកត្រី ហើយត្រូវបានហ្វូងដំរីព្រៃ វាយប្រហារនិងជាន់មនុស្សទាំងយប់តែម្តង។


សមត្ថកិច្ចខេត្តព្រះវិហារ បាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកស្រីម៉ៅ ចាន់តឿន មេភូមិដំណាក់កន្ទួតបានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលថាមានករណីសត្វដំរីព្រៃចំនួន៥-៦ក្បាល បានវាយកម្ទេចរោង និងជាន់មនុស្សបណ្ដាលឲ្យស្លាប់ចំនួន១នាក់និងរបួសធ្ងន់ចំនួន១នាក់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល២០និង១០នាទីនៅចំណុចកញ្ចាំងស្ថិតក្នុងភូមិសាស្រ្តភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

  - ជនរងគ្រោះទី១: ឈ្មោះមុំ សុខហេង ភេទ ប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ (ស្លាប់តាមផ្លូវពេលដឹកមកសង្គោះ) ។

  - ជនរងគ្រោះទី២: ឈ្មោះធិន ជិត ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយមានទីលំនៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់បញ្ជនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦ មករាខេត្តព្រះវិហារ។


បើតាមការបំភ្លឺ:របស់ ឈ្មោះមុត មូល ភេទប្រុសអាយុ៤០ឆ្នាំដែលជាអ្នកទៅរកត្រីនិងដេកនៅជាមួយគ្នាបានរៀបរាប់ប្រាប់ថា នៅវេលាម៉ោងប្រហែល២០និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពេលពួកគាត់កំពុងតែដេកលក់ស្រាប់តែឮសំឡេងសត្វដំរីប្រហែល ៥-៦ ក្បាលមកវាយដំបូលកៅស៊ូដែលពួកគាត់កំពុងដេកលឺសូរប្រាវ បន្តិចក្រោយមកក៏លឺសំឡេងមីងជិតគាត់ស្រែកឲ្យជួយ ខ្ញុំក្រោកឡើងស្រាប់តែឃើញមីងជិតនិងកូនរបស់គាត់បានរងរបួសធ្ងន់ចំណែកខ្ញុំ កូនខ្ញុំ និងប្តីរបស់គាត់មិនមានប្រុសរបួសអ្វីទេ ។


សមត្ថកិច្ចខេត្តព្រះវិហារ បានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសារ ព្រមទាំងអ្នកភូមិជាមួយគ្នាសរុបគ្នា៥នាក់បានទៅបោះបង្គោលប្រក់កៅស៊ូ(តង់)ដាក់ប៉ោងរកត្រី ពេលកំពុងដេកមានសត្វដំរីមកវ៉ៃនិងជាន់កម្ទេចរោង ហើយត្រូវមនុស្សដែលដេកនៅខាងក្រោមរោង បណ្ដាលឲ្យកូនស្លាប់តាមផ្លូវពេលយកមកសង្គ្រោះនៅមន្ទីរពេទ្យ និងម្ដាយរងរបួសធ្ងន់បញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពតាកឹងរួចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារតែម្តង។


បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





Previous Post Next Post