លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលនិង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលនិង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ...

 


កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​​ កងរាជអាវុធហត្តខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថ​​ ចុះសួរសុខទុក្ខ​សំណេះសំណាលននិង​ឧបត្ថម្ភ​ជាថវិការ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគដល់វីរៈកង់ទ័ព លោកអនុសេនីយ៍ត្រី រស់ សុផល​​ អង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ៕ 


នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​សំណេះសំណាល​ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា​ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល។


ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៏​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាននាំយកនូវថវិកា​​រួមនឹងសម្ភារៈ​គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ថវិកា៤០០,០០០៛​​,អង្ករ២បេ,ទឹកបរិសុទ្ធ ៤កេស,ទឹកភេសជ្ជៈ ២កេស,ទឹកត្រី ២យួរ,ទឹកស៊ីអ៉ីវ ២យួរ​​​ និងត្រីខ ២យួរ ជូនដល់គាត់និងគ្រួសារថែមទៀតផង​​ ដែលសរុបជាថវិកាចំនួន ៧៣៤,០០០៛៕ 






Previous Post Next Post