‎កង្វល់របស់ប្រជាពលរដ្ឋអំពីការរីករាលដាលនៃល្បែងស៊ីសងឆ្នោតវៀតណាមក្នុងក្រុងស្វាយរៀង សំណូមពរឲ្យមានចំណាត់ការពីអាជ្ញាធរ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

‎កង្វល់របស់ប្រជាពលរដ្ឋអំពីការរីករាលដាលនៃល្បែងស៊ីសងឆ្នោតវៀតណាមក្នុងក្រុងស្វាយរៀង សំណូមពរឲ្យមានចំណាត់ការពីអាជ្ញាធរ

 

មួយរយៈពេលកន្លងមកនេះប្រជាពលរដ្ឋជាច្រើនក្នុងក្រុងស្វាយរៀង កំពុងសម្តែងក្តីកង្វល់យ៉ាងខ្លាំង ចំពោះការកើនឡើងនៃសកម្មភាពល្បែងស៊ីសងឆ្នោតវៀតណាម ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍របស់ពួកគាត់ ទន្ទឹមនោះដែរប្រជាពលរដ្ឋពួបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ឲ្យចាត់វិធានការបង្ក្រាបឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព។
‎
‎តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាម កំពុងដំណើរការដោយចំហនៅតាមទីសាធារណៈជាច្រើនកន្លែង ដែលបង្កជាផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខនៅក្នុងតំបន់។ ពួកគាត់ព្រួយបារម្ភថា បញ្ហានេះអាចនាំឲ្យមានបញ្ហាសង្គមផ្សេងៗទៀត ដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងការបាត់បង់ប្រាក់ចំណូលរបស់គ្រួសារ។
‎
‎ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តចំពោះភាពអសកម្មរបស់អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហានេះ ពួកគាត់បាននិយាយថា ពួកគាត់ធ្លាប់បានរាយការណ៍អំពីបញ្ហានេះជាច្រើនដងទៅកាន់អាជ្ញាធរ ប៉ុន្តែពុំមានសកម្មភាពបង្ក្រាបណាមួយកើតឡើងឡើយ។ ភាពនៅស្ងៀមនេះ បង្កឲ្យមានការសង្ស័យពីភាពស្មោះត្រង់របស់អាជ្ញាធរក្នុងការបំពេញភារកិច្ច។
‎ដើម្បីដោះស្រាយបញ្ហានេះ ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង បានសំណូមពរឲ្យលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ចាត់វិធានការ
‎បង្កើនការចុះល្បាត និងស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណ និងទីតាំងរបស់ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាម ចាត់វិធានការបង្ក្រាបឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព ដោយចាប់ខ្លួន និងផ្តន្ទាទោសជនដែលពាក់ព័ន្ធនឹងល្បែងស៊ីសង។
‎ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីផលប៉ះពាលអវិជ្ជ មាននៃល្បែងស៊ីសង សហការជាមួយសហគមន៍ ដើម្បីប្រមូលព័ត៌មាន និងទទួលបានការគាំទ្រក្នុងការបង្ក្រាបល្បែងស៊ីសង។
‎ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង សង្ឃឹមថាលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ នឹងទទួលយកសំណូមពរនេះ និងចាត់វិធានការដោះស្រាយបញ្ហាល្បែងស៊ីសងឆ្នោតវៀតណាមឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការដោះស្រាយបញ្ហានេះ នឹងរួមចំណែកក្នុងការកសាងសហគមន៍ដែលមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ។
‎ទាក់ទងទៅនិងជនជាតិវៀតណាមលក់ឆ្នោតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ អ្នកសារព័ត៌មានយើងបានជម្រាបជូនលោកសោម សុភណ្ឌ័អធិការនគរបាលក្រុងស្វាយរៀងតាមប្រពន្ធ័តេឡេក្រាមលោកបានឲ្យដឹងថា ជំនាញរបស់លោកកំពុងពិនិត្យមើលរឿងនេះ៕




‎
Previous Post Next Post