ក្រុមឈ្មួញឈើជន្លង់ម្រេចមុខដ៌ដែលៗ ប្រើមធ្យោបាយ រថយន្តវ៉េអងចំនួន២គ្រឿងមកធ្វើសកម្មភាពលើកឈើជន្លង់ម្រេចនៅចំណុចនៅភូមិត្រាំប៉ោង (ដែលមានលេខកូដ៖ ២២ ០៥ ០៤ ០៦) ក្នុងឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយសង្ស័យលិខិតអនុញ្ញាតខុសប្រក្រតីដូចលើកមុនៗហើយ ទើបសំអាងលើអ្នកកាសែតក្នុងស្រុកមកកាងនិងរត់ការបែបនេះដោយគេស្គាល់ឈ្មោះថា លោក ហាក់ឡី ដោយយកតួរនាទីជាអ្នកសារព័ត៌មានមកបង្អួតសំញ៉ែងបញ្ចេញ ឥទ្ធិពលរបស់ខ្លួន ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រុមឈ្មួញឈើជន្លង់ម្រេចមុខដ៌ដែលៗ ប្រើមធ្យោបាយ រថយន្តវ៉េអងចំនួន២គ្រឿងមកធ្វើសកម្មភាពលើកឈើជន្លង់ម្រេចនៅចំណុចនៅភូមិត្រាំប៉ោង (ដែលមានលេខកូដ៖ ២២ ០៥ ០៤ ០៦) ក្នុងឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយសង្ស័យលិខិតអនុញ្ញាតខុសប្រក្រតីដូចលើកមុនៗហើយ ទើបសំអាងលើអ្នកកាសែតក្នុងស្រុកមកកាងនិងរត់ការបែបនេះដោយគេស្គាល់ឈ្មោះថា លោក ហាក់ឡី ដោយយកតួរនាទីជាអ្នកសារព័ត៌មានមកបង្អួតសំញ៉ែងបញ្ចេញ ឥទ្ធិពលរបស់ខ្លួន ។

 


ខេត្តឧត្តរមានជ័យ ÷ ក្នុងមួយរយៈពេលកន្លងមកនេះ គឺសង្កេតឃើញមានក្រុមឈ្មួញឈើ មុខដ៌ដែលចំនួនមួយរូប និងមេការចាស់វស្សាម្នាក់ដោយគេដឹងថា ជាកាសែតល្បីឈ្មោះប្រចាំស្រុកត្រពាំងប្រាបាទ ផងដែរ បានមកធ្វើសកម្មភាពយ៉ាងសកម្ម រងចាំប្រមូលទិញឈើ ជន្លង់ម្រេចទាំងឈើស្រស់ៗ និងឈើគ្រាក់ ដែលពុះអាជ្រៀកចេញជាជន្លង់ម្រេច ដឹកចេញពីរក្នុងដែនជម្រក គូលែនព្រហ្មទេពក្នុងខេត្តឧត្តរមានជ័យ រួចបន្តលើកដាក់លើរថយន្តនៅចំណុចនៅភូមិត្រាំប៉ោង (ដែលមានលេខកូដ៖ ២២ ០៥ ០៤ ០៦) ក្នុងភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

គួររំលឹកផងដែរថា ÷កន្លងមករថយន្តខ្នាតយក្ស ប្រភេទវេអង មានស្លាកលេខ ត្បូងឃ្មុំ 3A-0790 ដោយសំអាងលើលិខិត អនុញ្ញាត មួយច្បាប់ ដឹកឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម មិនទាន់ឆ្លងកាត់ខេត្តព្រះវិហារផង ដោយសារតែសកម្មភាពដឹកជញ្ជូនឈើជន្លងម្រេចនេះ ត្រូវបានស្ថាប័នតុលាការខេត្តព្រះវិហារ រកឃើញថាល្មើសនិងច្បាប់ ត្រូវបានជាប់អន្ទាក់ភ័យស្លន់ស្លោរត់ដាក់មេប្រូចទាំងតៃកុងរថយន្ត រួមទាំងមេការរត់ផ្លូវម្តងរួចមកហើយ។

ជាក់នៅថ្ងៃទី យប់ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦ អង្គភាពសារព័ត៌មានជាច្រើនអង្គភាព បានទទួលសេចក្តីរាយការណ៌មួយ បានឲ្យដឹងថា មានរថយន្តវ៉េអងចំនួនពីរគ្រឿង កំពង់ធ្វើសកម្មភាពលើកឈើជន្លង់ម្រេច លើកដាក់ចូលក្នុងរថយន្តនៅចំណុចទីតាំងខាងលើ ដើម្បីបន្តចេញដំណើរឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ដោយបន់ព្រះសំពះទេវតាមិនជួយ នៅវេលាម៉ោង 12 ,27 នាទី ឈានចូលរំលង អាធ្រាតថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦ ក្រុមអ្នកសារព័ត៌មានយើងបានជួបប្រទះឃើញរថយន្តដឹកជញ្ជូនឈើជន្លង់ម្រេចមួយគ្រឿងរីឯមួយគ្រឿងទៀតកំពង់តែបើក ទៅពួនសង្ងំលាក់ខ្លួន ដើម្បីបិទបាំងនិងអ្នកសារព័ត៌មាន ដោយឡែក រថយន្តវ៉េអងមួយគ្រឿងមានក្បាលពណ៌ស រម៉កក្រោយពណ៌ទឹកប្រាក់ ផ្ទុកទៅដោយឈើជន្លង់ម្រេចពេញស្មើរទ្រង់ គួរបញ្ជាក់ផងដែរថា រម៉កខាងក្រោយនោះ ពាក់ស្លាកលេខ កំពង់ចាម 4A-1497 ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពដឹកជញ្ជូនឈើជន្លុងម្រេច ចេញពីចំណុច ភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ដោយគោរពទៅតាម ក្រមសីលធម៌ និងជីវៈជាអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានយើង បានថតផ្តិតយករូបភាពដោយមានលេខយាមការច្បាស់លាស់ លេខ 48P 4374951577480 ពីរសកម្មភាពរថយន្តខាងលើ ដើម្បី រាយការណ៌ជូនទៅ លោកអធិការនគរបាលស្រុកអន្លង់វែង និង លោកនាយសង្កាត់រដ្ឋបាលព្រៃឈើផងដែរ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ជួយពិនិត្យ និង ជាកាតព្វកិច្ច ក៌ប៉ុន្តែចម្លើយឆ្លើយតបក្នុងសេចក្តីរាយការណ៌ខាងលើនោះ វាហាក់បីដូចជា លោកអធិការ និងលោកនាយសង្កាត់កំពង់តែលេបថ្នាំផ្តាស់សាយហើយ ក៌ងងុយដេក បើកភ្នែកមិនរួចនិយាយស្តីទាំងរវើរវាយ ភ្លេចអស់កាតព្វកិច្ចនិងតួនាទីបាត់អស់រលីងទៅហើយ ភ្លាមៗនោះដែរ អ្នកសារព័ត៌មានយើង បានបន្តទាក់ទងទៅ ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៌ប៉ុន្តែខាងមន្ទីរបានឆ្លើយតបមកវិញថា "ខាងលោកពុំមានកម្លាំងសម្រាប់ចុះអន្តរាគមន៍ ឬពិនិត្យមើលនោះបានទេ" ទន្ទឹមនិងថតផ្តិតរូបបណ្តើររាយការណ៌បណ្តើរនោះ មានវត្តមានរថយន្ត Lexuse RX 300 ពណ៌ស ពាក់ស្លាកលេខ 72 82 មួយគ្រឿងបើកបរដោយគេស្គាល់ឈ្មោះថា លោក ហាក់ឡី ដែលជា មេការ អ្នករត់ឯកសារ និងសម្របសម្រួលខាងសមត្ថកិច្ចនិងខាងជំនាញតាមគោលដៅ អ្វីដែលអ្នករត់ការមានឈ្មោះខាងលើនេះ បានបញ្ចេញ ឥទ្ធិពលសម្ញែងនិងបំបាក់ស្មារតី គួរឲ្យតក់ស្លុតនោះ បានព្យាយាម បើករថយន្តLexuse RX 300 វ៉ាជែងបិទគូទរថយន្តធំបង្ខំឲ្យរថយន្តអ្នកសារព័ត៌មានយើងបើកពីរខាងក្រោយរថយន្តធំនោះឈប់ ដើម្បីជាឱសកាសឲ្យរថយន្តធំដែលដឹកឈើជន្លង់ម្រេចនោះ បើករត់គេចបំបាត់ដាន ដោយសារតែគោរពទៅតាម ក្រមសីលធម៌ និងជីវៈជាអ្នកសារព័ត៌មាននោះ ក្រុមអ្នកសារព័ត៌មានមិនបានឈប់ជួបឡើយ ហើយបានបន្តតាមដានប្រមាញ់យករូបភាពរថយន្តធំនោះ រហូតចូលក្នុងទឹកដីខេត្តបន្ទាយមានជ័យ  លុះដល់វេលាម៉ោង4,8នាទីទាបភ្លឺនៅយប់ថ្ងៃទី28 ត្រង់ចំណុចយាមការលេខ (48P  288 818 154 06 28)ដោយបានទទួលសេចក្តីរាយការណ៌ពីរអង្គភាពអ្នកសារព័ត៌មានយើង និងមានការយកចិត្តទុកដាក់ពីរសំណាក់ស្នងការ នៃស្នងការដ្ឋានខេត្ដបន្ទាយមានជ័យ បានចាត់ឲ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្ទាក់កាក់ឃាត់រថយន្តខាងលើដើម្បីយកមកសួរនាំ និងពិនិត្យ នៅស្នងការដ្ឋានខាងលើនេះផងដែរ ដោយអ្នកសារព័ត៌មានយើង មិនមានតួរនាទីគឺបានត្រឹមតែរងចាំទទួលប្រភពដំណឹងនៅខាងក្រៅតែប៉ុណ្ណោះ ។ 

ភ្លាមៗនោះដែរ អ្នករត់ការកាន់ឯកសារបាន ប្រាប់មកកាន់អ្នកសារព័ត៌មានយើងថា រថយន្តនេះដឹកឈើជន្លុងម្រេចចេញពីក្រុមហ៊ុនមួយនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ តួរយ៉ាង នេះគ្រាន់តែជាការឆ្លើយយកដោះសារពីរសំណាក់អ្នករត់ការផ្លូវ តែប៉ុណ្ណោះ អ្វីដែលធ្វើសកម្មភាពដឹកជញ្ជូនស្របច្បាប់មានលិខិតអនុញ្ញាតត្រឹមត្រូវនោះ គឺត្រូវហ៊ានប្រឈមឬបង្ហាញ ភាពស្មោះត្រង់ មិនមែនលាក់បាំងបំពួនដូចសត្វពង្រូលដូច្នេះនោះទេ ឬសង្ស័យថា លិខិតឯកសារខាងលើនោះ មានលក្ខណះខុសប្រក្រតី ដូចលើកមុនៗទៀតហើយ។ 

នេះបើយោងតាមការបំភ្លឺពីរលោក លោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើសំរោង ខេត្តឧត្តរមានជ័យបានបំភ្លឺមានលក្ខណះមិនពេញចិត្តស្រដៀងទៅនិងអ្នករត់ការដូច្នោះដែរថា------ដកឃ្លាទុកចាក់សម្លេង--------។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមគោរពរាយការណ៍ជូន និង គាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងការរក្សាការពាសណ្តាប់ធ្នាប់ល្អ រាយការណ៌ភ្លាមទទួលសការផ្លេត ជាពិសេសគោរពជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឯកឧត្តមដឹកនាំមន្ត្រីដ៏ឈ្លាសវៃតែងតែផ្តាំផ្ញើរនិងពាំនាំឲ្យខាងមន្ទីរគោរពតួនាទីគ្រប់គ្រង ការពារ អភិរក្សធនធានព្រៃឈើ និងសហការជាមួយអាជ្ញាធរដែនដី បង្ការទប់ស្កាត់បទល្មើសព្រៃឈើដែលខ្លួនគ្រប់គ្រង ពិសេស លោក សូត្រ ស៊ីសុខឃាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យត្រូវមានការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឲ្យបានល្អប្រសើរ  អ្វីដែលហួសចិត្តពីរទង្វើរនិងសកម្មភាពនោះ គឺអង្គភាពសារព័ត៌មានយើងសូមគោរពនិងរាយការណ៌ជូន ទៅលោកឪពុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជ្រាបជាព័ត៌មាន ពីរទង្វើរនិងសកម្មភាពបុគ្គល ឈ្មោះ ហាក់ឡីនេះផង ហ៊ានយកតួរនាទីជាអ្នកសារព័ត៌មានមកបង្អួតសំញ៉ែង បង្ហាញបញ្ចេញឥទ្ធិពលបំបាក់ស្មារតីអ្នកសារព័ត៌មានដូចគ្នានោះ ហ៊ានបិទសិទ្ធិអ្នកសារព័ត៌មានមិនឲ្យថតផ្តិតពីរសកម្មភាពរថយន្តដឹកឈើជន្លង់ម្រេចរបស់ខ្លួន បានធ្វើការចុះផ្សាយនោះទេ នេះគឺជាព័ត៌មានពិត និង មានប្រភពច្បាស់ការណ៍ ដោយសង្ស័យថា ខ្លាចបែកឆ្នាំងបាយរបស់ខ្លួនឯងហើយមើលទៅ ទើបហ៊ានបែបនេះ អាស្រ័យដូចបានជម្រាបជូននៅខ្លឹមសារខាងលើនោះ សូម លោកឪពុកមេត្តាចាត់ឲ្យខាងមន្ទីរព័ត៌មានខេត្តឧត្តរមានកោះហៅបុគ្គលមានឈ្មោះ ហាក់ ឡី មកសួរនាំ ដោយក្តីអនុគ្រោះផងចុះ។

អង្គភាពសារព័ត៌មានរបស់យើង គឺគ្រាន់តែដកស្រង់មតិ និងរាយការណ៍ពីប្រភពភ្នាក់ងារ ក៏ដូចជាមហាជន ពលរដ្ឋនៅក្នុងតំបន់ខាងលើនេះ ឲ្យជួយផ្សព្វផ្សាយតែប៉ុណ្ណោះ ដោយឡែកបុគ្គលពាក់ព័ន្ធ ក៏ដូចជាមន្ត្រី ចង់បកស្រាយបានរៀងរាល់ម៉ោងធ្វើការគ្រប់ពេលវេលា តាមគោលការណ៍ច្បាប់ស្តីពីរបបសារព័ត៌មាន ដោយអង្គភាពរបស់យើងផ្សព្វផ្សាយតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំលោកបានជ្រាបតែប៉ុណ្ណោះ សូមអរគុណ!។














Previous Post Next Post