លោកអធិការនគរបាលក្រុងស្វាយរៀង បន្តឃាត់ខ្លួនក្មេងទំនើង ០៧នាក់ យកមកធ្វើកិច្ចសន្យាអប់រំ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកអធិការនគរបាលក្រុងស្វាយរៀង បន្តឃាត់ខ្លួនក្មេងទំនើង ០៧នាក់ យកមកធ្វើកិច្ចសន្យាអប់រំ

 

លោកអធិការនគរបាលក្រុងស្វាយរៀង បន្តឃាត់ខ្លួនក្មេងទំនើង ០៧នាក់ យកមកធ្វើកិច្ចសន្យាអប់រំ

 

ក្រុងស្វាយរៀង÷ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្ឃ័រ បានទទួលព័ត៌ថា នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានក្មេងទំនើងមួយក្រុមចំនួន ០៧នាក់ ជិះម៉ូតូ ០៣គ្រឿង ធ្វើសកម្មភាពបង្ហោះម៉ូតូ និងជិះអូសជន្ទាល់ម៉ូតូ។ 


ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ ចេញស្ទាក់ និងឃាត់ក្រុមក្មេងទំនើងទាំងនោះបាន នៅចំណុចសួនកម្សាន្ត រីសតកូនកាត់ ភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រួមមាន÷

  ១- ឈ្មោះ ប្រាក់ សារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

  ២- ឈ្មោះ រិ មករាអ៊ែលលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខមុខរបរសិស្ស មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

  ៣- ឈ្មោះ គៀង ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ 

  ៤-ឈ្មោះ លុន ប្រុសមាស ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបររត់តុកតុក មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ 

  ៥-ឈ្មោះ អ៊ិន សុភ័ក្របញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

  ៦-ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

  ៧-ឈ្មោះ ណាំ ហេងលាប ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត រួមទាំងមធ្យោបាយម៉ូតូ ០៣គ្រឿង យកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។


នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៧នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបាន បង្ហោះម៉ូតូ និងអូសជន្ទាល់ ពិតប្រាកដមែន។

 

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តសកម្មភាព ត្រូវបានរក្សាទុកនៅអធិការដ្ឋានរយៈពេល ០៣ខែទើបប្រគល់ជូនវិញ៕




























Previous Post Next Post