«យុត្តិធម៌ស្លាប់បាត់! ឃាតកសម្លាប់មនុស្សកប់ដី ជាប់គុកមិនទាន់ឆ្អិនបាយកន្លះឆ្នាំងផង បែរជាមាន "មន្តអាគមដុល្លារ" ជួយឱ្យហោះចេញពីគុកបានយ៉ាងរំភើយ!» ក្នុងសុំរឿងករណី ឃាតកម្ម និងសម្លាប់ធ្វើទារុណកម្ម និងអំពើឃោរឃៅ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅ ខេត្តឧត្តរមានជ័យ «តើច្បាប់ស្រុកខ្មែរ រាយមុងចាប់បានតែមូស រីឯខ្លាឃោរឃៅក្បាលទល់មេឃ បែរជាមានផ្លូវកាត់ពពក ដើរចេញក្រៅឃុំទាំងឈាមជនរងគ្រោះមិនទាន់ស្ងួត!»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

«យុត្តិធម៌ស្លាប់បាត់! ឃាតកសម្លាប់មនុស្សកប់ដី ជាប់គុកមិនទាន់ឆ្អិនបាយកន្លះឆ្នាំងផង បែរជាមាន "មន្តអាគមដុល្លារ" ជួយឱ្យហោះចេញពីគុកបានយ៉ាងរំភើយ!» ក្នុងសុំរឿងករណី ឃាតកម្ម និងសម្លាប់ធ្វើទារុណកម្ម និងអំពើឃោរឃៅ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅ ខេត្តឧត្តរមានជ័យ «តើច្បាប់ស្រុកខ្មែរ រាយមុងចាប់បានតែមូស រីឯខ្លាឃោរឃៅក្បាលទល់មេឃ បែរជាមានផ្លូវកាត់ពពក ដើរចេញក្រៅឃុំទាំងឈាមជនរងគ្រោះមិនទាន់ស្ងួត!»

 


=========

អុញនោះ វីវរហើយ ៗ ផ្ទុះកក្រើកផ្អើលពេញសង្គម! អីយ៉ាស.អីយ៉ូយ... ខ្លាំងមែន! គួររំលឹកផងដែរថា ឃាតកជនជាតិចិន ៨ នាក់ សម្លាប់មនុស្សកប់រណ្តៅ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បែរជាទទួលបានផលកម្មមិនបានមួយឆ្នាំផង ត្រូងបានចេញពីរគុកអស់រលីងទៅហើយ" ដោយសង្ស័យថា ល្បី តៗគ្នាថាអាចជាសំណែនជូនអស់លោកពាក់ព័ន្ធ...ដែលរត់ការឱ្យទណ្ឌិតប្រាំបីនាក់ត្រូវបាន ដោះលែងក្រៅឃុំក្នុងរយៈពេលដ៏ខ្លីបំផុត! តើតុលាការខេត្តឧត្តរមានជ័យ កំពុងលេងសើចនឹងច្បាប់រដ្ឋ ឬមួយក៏យុត្តិធម៌ខ្ចីខោគេស្លៀក?ឬយ៉ាងណា?

=========

ផ្សាយចេញពីរាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៦យុត្តិធម៌សង្គមនៅព្រះរាជាណាចក្រកម្ពុជា កំពុងរងការប្រមាថយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យមហាជន "ផ្ងារជើង" ហួសចិត្តជាខ្លាំង! ករណីឃាតកម្មសម្លាប់មនុស្សរួចកប់សាកសពជនជាតិចិនក្នុងរណ្តៅដីជម្រៅ ៥០cm ដែលបង្កឡើងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន ៨ នាក់ កំពុងក្លាយជាអាស្រូវអយុត្តិធម៌ដ៏ធំធេងដែលមិនអាចអត់ឱនឱ្យបាន។ មហាជនតាមតុកាហ្វេ និងអ្នកប្រាជ្ញតាមបណ្ដាញសង្គម កំពុងដាក់ការសង្ស័យយ៉ាងជូរចត់ថា៖ «តើអំណាចទឹកប្រាក់ និងខ្សែរយៈបក្សពួក វាខ្ពស់ជាងជីវិតមនុស្សមែនទេ?» បានជាឃាតកដៃឆៅដែលបង្កសោកនាដកម្មយ៉ាងអាណោចអាធម បែរជាអាចរត់ការដោះលែងឱ្យមានសេរីភាពក្រៅឃុំបានយ៉ាងងាយស្រួល ទាំងដែលសំណុំរឿងក្តៅងំកម្រិតឧក្រិដ្ឋបែបនេះ មិនគួរមានការធានានៅក្រៅឃុំសូម្បីតែមួយវិនាទី!


ពោល ៖ បែកធ្លាយ ក្តៅគគុក ដូចបែកពុះលើអង្គហេតុ និងភាពមិនប្រក្រតីនៃរយៈពេលជាប់ឃុំ

យោងតាមរបាយការណ៍ស៊ើបអង្កេតផ្លូវការរបស់នគរបាលយុត្តិធម៌ និងឯកសារដែលអង្គភាពយើងទទួលបាន៖

ថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២៥៖កម្លាំងជំនាញបានរកឃើញសាកសពជនជាតិចិនកប់ក្នុងដី នៅចំណុចព្រៃក្រោយវរៈព្រំដែន ៤០២ ភូមិគោកប្រាសាទ ខេត្តឧត្តរមានជ័យ។


ទណ្ឌិតជនជាតិចិន ៨ នាក់៖ រួមមានមេខ្លោងឈ្មោះ MAO LEI YUAN (ហៅតាំងតាំង) និងបក្សពួក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសាហាវបំផុត៖ ឃាតកម្ម, ធ្វើទារុណកម្ម, បង្ខាំងមនុស្ស និងកាន់កាប់អាវុធខុសច្បាប់ (កាំភ្លើង ២ ដើម និងគ្រាប់ ៦១ គ្រាប់)។


ភាពអាស្រូវនៃប្រព័ន្ធតុលាការដែលធ្វើឱ្យមហាជន "បែកពុះកញ្ជ្រោល"៖

អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ កាលបរិច្ឆេទនៃដីកាដោះលែង។ ពួកវាត្រូវបានឃុំខ្លួននៅចុងខែ ឧសភា ២០២៥ ប៉ុន្តែ៖

១. ឈ្មោះ ស៊ែរ ឡឺង (Zhao Zhiyuan) ទទួលបានដីកាដោះលែងលេខ ២៨ ឃ.ល/២៥ នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥។ មានន័យថា ជាប់ឃុំបានត្រឹមតែ ៤ ខែ ប៉ុណ្ណោះ!

២. មេខ្លោងឈ្មោះ ម៉ៅ ឡៃយាន និង យាន់ ហ្វេង ត្រូវបានដោះលែងនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦។ សរុបមក ជាប់ឃុំមិនទាន់បានមួយឆ្នាំផង!

តើនេះឬជាការអនុវត្តច្បាប់? វាពិតជា "ឡាំងគូល្លង់ឃុង" មើលមិនយល់ពិតមែន! ចោរលួចមាន់លួចទា ជួនកាលជាប់គុកពី ៦ ខែទៅ ១ ឆ្នាំ តែឃាតកសម្លាប់មនុស្សកប់ដី បែរជាមាន "អភិសិទ្ធិ" ចេញមកញញឹមញញែមនៅក្រៅឃុំ។ នេះគឺជាក្រុម «ក្បាលមុនទល់មេឃ ជើងមិនទល់ដី»ដែលមហាជនជឿថា មានការប្រើប្រាស់លាភសក្ការៈជាឡាន និងលុយគ្រាក់ៗ ដើម្បីបង្វែរដីកាខ្មៅឱ្យក្លាយជាស។


សំណួរបែបជះទឹកអាស៊ីត ៣ សំណួរពីមហាជនពលរដ្ឋ ទៅកាន់ចៅក្រមស៊ើបសួរ និងប្រព័ន្ធតុលាការខេត្តឧត្តរមានជ័យ៖

១.តើលោកផ្អែកលើមាត្រាច្បាប់ណា ឬក៏ផ្អែកលើ "មន្តអាគមដុល្លារ"? បានជាសម្រេចដោះលែងជនជាប់ចោទពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សឱ្យនៅក្រៅឃុំ ក្នុងរយៈពេលដ៏ខ្លីបំផុតបែបនេះ? តើលោកមិនខ្លាចជនល្មើសរត់គេចខ្លួនទៅក្រៅប្រទេស ឬជះឥទ្ធិពលលើសាក្សីទេឬ?

២.តើលោកមានបានគិតដល់ "វិញ្ញាណក្ខន្ធ" ជនរងគ្រោះ និងកិត្តិយសនៃប្រព័ន្ធយុត្តិធម៌កម្ពុជាដែរឬទេ?ខណៈដែលសមត្ថកិច្ចនគរបាលខំប្រឹងជម្នះការលំបាក ជីកដីរាវរកសាកសពស្ទើរងាប់ តែតុលាការបែរជាចុះហត្ថលេខាលើដីកាដោះលែងយ៉ាងស្រួលដូច "ខ្ចីខោគេស្លៀក" បែបនេះ? តើនេះជាការស្ថាបនា ឬជាការបំផ្លាញជំនឿទុកចិត្តរបស់រាស្ត្រ?

៣.តើ "ឡានលុយគ្រាក់ៗ" ពិតជាមានឥទ្ធិពលខ្លាំងជាងរដ្ឋធម្មនុញ្ញមែនដែរឬទេ? មហាជនកំពុងដាក់ការសង្ស័យថា តើមានការឃុបឃិតគ្នារវាងតុលាការ និងអ្នករត់ការក្បាលមុនទល់មេឃ ដើម្បី "បន្ធូរបន្ថយបទចោទ" ឬ "កែរបាយការណ៍" ដើម្បីដោះដូរនឹងលាភសក្ការៈមែនដែរឬទេ?


គួររំលឹកផងដែរថា ៖វាជារឿង "កំប្លែងជូរចត់" បំផុតដែលតុលាការខេត្តឧត្តរមានជ័យ បើកទ្វារឱ្យឃាតកដើរលេង។ បើសិនជាករណីឃាតកម្មសាហាវបែបនេះ អាចនៅក្រៅឃុំបានយ៉ាងងាយ នោះមានន័យថាជនឧក្រិដ្ឋដទៃទៀតកំពុងតែលួចញញឹមបិទមាត់មិនជិតហើយ ព្រោះគេដឹងថា "ច្បាប់ស្រុកខ្មែរគឺធូររលង់" ឱ្យតែមានខ្សែ និងមានលុយគឺរួចខ្លួន!អង្គភាពយើងខ្ញុំសូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះគឺក្នុងគោលបំណងជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ដើម្បីស្ថាបនា ពុំមានចេតនាជាន់ពន្លិចស្ថាប័នណាឡើយ។ យើងខ្ញុំគ្រាន់តែពាំនាំទុក្ខកង្វល់របស់រាស្ត្រ ជូន ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្ដមបណ្ឌិត ឱម យ៉ិនទៀង** ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាជួយបើកការស៊ើបអង្កេតឱ្យបាន "ក្តៅគគុក" បំផុត!«មន្ត្រីល្អនាំរដ្ឋរុងរឿង មន្ត្រីច្រេះស៊ីដែកបំផ្លាញសន្តិភាព!» និងសូមគោរពនិងរាយការណ៌ជូន មេត្តាជួយបើកការស៊ើបអង្កេតលើ ដីកាបង្គាប់ឲ្យដោះលែង  របស់លោក អ៊ុំចាន់ថុល ជាប្រធាន និង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្ដរមានជ័យ មានភាពខុសប្រក្រតី ពីរព្រោះ ថ្ងៃកើតហេតុនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥បែជាចេញ ដីកាបង្គាប់ឲ្យដោះលែងនៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៥ទៅវិញ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាទទួលបាននូវគ្រឹះសន្តិភាពយ៉ាងរឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាទីមោទនភាពជាតិ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺមន្ត្រីអសកម្មមួយក្ដាប់តូច ដែលមានចរិតជា «មន្ត្រីច្រេះស៊ីដែក» និង «គ្រាប់ល្ពៅសម្លអត់ជាតិ» បែរជាហ៊ានធ្វើព្យុះធ្វើភ្លៀង បំពានច្បាប់យុត្តិធម៌ ហាក់មិនខ្លាចញញើតនឹងអំណាចអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឬខ្លាចបាត់តំណែងបន្តិចណាសោះ។ មន្ត្រីជើងដប់ទាំងនេះ សុខចិត្តលក់ឧត្តមគតិដោះដូរនឹងលាភសក្ការៈលើសលប់ បំផ្លាញជំនឿទុកចិត្តរបស់រាស្ត្រមកលើរាជរដ្ឋាភិបាល។ ដល់ពេលហើយដែលត្រូវបោសសម្អាតពួកមន្ត្រីអសកម្មទាំងនេះ ដើម្បីរក្សាតម្លៃយុត្តិធម៌ និងភាពស្អាតស្អំជូនសង្គមជាតិ!


កុំទុកឱ្យមន្ត្រីអសកម្ម និងពុករលួយមួយក្ដាប់តូច បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ដូចពាក្យស្លោកបុរាណតែងចំពោះថា៖

"ច្បាប់ស្រុកខ្មែរយើង ធូរដូចខោខ្ចីគេស្លៀក ឃាតកដើរងាក បែរជាមានសេរីភាព!"នេះជាការលើកឡើងជាពាក្យស្លោករបស់មហាជនពលរដ្ឋដែលលើកឡើងប្រាប់អង្គភាពរបស់យើង។ 

"អ្នករត់ការប្រភេទក្បាលទល់មេឃ ជើងមិនទល់ដី គឺជាប្រេតស៊ីដាច់យុត្តិធម៌ហើយ !"

"មានលុយស្មើមានអាគម សម្លាប់មនុស្សកប់ក្នុងភក់ ក៏អាចមកដើរលេងក្រៅឃុំ!"

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ តាមក្រមសីលធម៌សារព័ត៌មាន។ ប៉ុន្តែសម្រាប់ពេលនេះ យុត្តិធម៌សម្រាប់ជនរងគ្រោះត្រូវតែមាន!  សូមអរគុណ ។


















Previous Post Next Post