អុញនោះ! វិវហើយលោក ស្រី ឡៅ អានី ខណៈពេលនេះ ស្ថាប័នតុលាការ សម្រេចចេញវិធានការរក្សាការពារ លើប្លង់កម្មសិទ្ធ លេខ494 និង 495 និងផ្ទៃដីក្នុងទំហ៊ុំក្នុងប្លង់ មិនឲ្យប្រើប្រាស់បាននោះឡើយ និងផ្តល់ជូនឲ្យអ្នករងគ្រោះ លោក លី សេង ឃាង និង លោក គីម  ហោ សហកម្មសិទ្ធ ជាអ្នកមើលថែដី និងអាស្រ័យផល ជាក់ស្តែងដូចសព្វមួយដង បន្តទៀតហើយ ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អុញនោះ! វិវហើយលោក ស្រី ឡៅ អានី ខណៈពេលនេះ ស្ថាប័នតុលាការ សម្រេចចេញវិធានការរក្សាការពារ លើប្លង់កម្មសិទ្ធ លេខ494 និង 495 និងផ្ទៃដីក្នុងទំហ៊ុំក្នុងប្លង់ មិនឲ្យប្រើប្រាស់បាននោះឡើយ និងផ្តល់ជូនឲ្យអ្នករងគ្រោះ លោក លី សេង ឃាង និង លោក គីម  ហោ សហកម្មសិទ្ធ ជាអ្នកមើលថែដី និងអាស្រ័យផល ជាក់ស្តែងដូចសព្វមួយដង បន្តទៀតហើយ ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 

អុញនោះ! វិវហើយលោក ស្រី ឡៅ អានី ខណៈពេលនេះ ស្ថាប័នតុលាការ សម្រេចចេញវិធានការរក្សាការពារ លើប្លង់កម្មសិទ្ធ លេខ494 និង 495 និងផ្ទៃដីក្នុងទំហ៊ុំក្នុងប្លង់ មិនឲ្យប្រើប្រាស់បាននោះឡើយ និងផ្តល់ជូនឲ្យអ្នករងគ្រោះ លោក លី សេង ឃាង និង លោក គីម  ហោ សហកម្មសិទ្ធ ជាអ្នកមើលថែដី និងអាស្រ័យផល ជាក់ស្តែងដូចសព្វមួយដង បន្តទៀតហើយ ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។


ចេញផ្សាយនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ តាមរយះប្រភពច្បាស់ការណ៌និងឯសារយោងត្រឹមត្រូវពីរជនរងគ្រោះ អង្គភាពសារព័ត៌មានយើងចេញផ្សាយនៅវគ្គ -2 នេះ ជនរងគ្រោះ មានពន្លឺយុត្តិធម៌ បណ្ដើរៗហើយ  ដោយលោក លីសេង ឃាង មានឯកសារក្នុងឆ្នាំ២០០៧ និងសាក្សីគាំទ្រចូលបំភ្លឺគ្រប់ពេលវេលា ។


=======

ខេត្តព្រះសីហនុ ÷ ជាក់ស្ដែងនៅថ្ងៃទី 18 ខែ ឧសភាឆ្នាំ 2026 នេះ អង្គភាពសារព័ត៌មានយើង ទទួលបាន ប្រភពព័ត៌មានច្បាស់ការណ៌ពីរ លោក លី សេង ឃាង និងលោក គីម  ហោ សហកម្មសិទ្ធ និងជាអ្នកមើលថែដី និងអាស្រ័យផល បានឲ្យដឹងថា  រឿងទំនាស់ដីធ្លី និងការប៉ុនប៉ងរំលោភបំពានលើកម្មសិទ្ធិស្របច្បាប់ នៅតែជាវិញ្ញាសាដ៏ក្តៅគគុកដែលទាមទារឲ្យមានការពិនិត្យយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំកំពូល ជាពិសេស នោះ លោក លី សេង ឃាង បានផ្ញើរបាយការណ៍ពីរប្រវត្តិដីធ្លី ទៅថ្នាក់ដឹកនាំ និងទទូចស្នើសុំ ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល ជួយអន្តរាគមន៍ទប់ស្កាត់ ការរំលោភបំពានយកដីធ្លីស្របច្បាប់ជាង ១៥ ហិកតា មានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  នាពេលថ្មីៗនេះ ករណីដីធ្លីដ៏ចាក់ដោតមួយបានផ្ទុះឡើង បន្ទាប់ពីលោក លី សេង ឃាង បានសម្រេចចិត្តទម្លាយនូវរបាយការណ៍ប្រវត្តិដីធ្លីរបស់ខ្លួន ដើម្បីស្វែង រកកិច្ចអន្តរាគមន៍ជាបន្ទាន់ ពីរស្ថាប័នពាក់ព័ន្ធ  បន្ទាប់ពីមានសញ្ញានៃការប៉ុនប៉ងរំលោភយកដីធ្លីដែលគាត់បានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងជាងម្ភៃឆ្នាំមកហើយនោះ និងគ្មានក្តីរំខានសន្តិវិធីអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ ទើបនាពេលថ្មីនេះ  បែជា លោក ស្រី ឡៅ អានី ទៅធ្វើប្លង់កម្មសិទ្ធគ្របមកលើដីគាត់ទាំងបំពានទៅវិញ ។


នេះបើយោងតាមរបាយការណ៍ផ្លូវការ លោក លី សេងឃាង អាយុ ៥៣ ឆ្នាំ មានទីលំនៅផ្ទះលេខ ២០បេ ផ្លូវ ២៨០ ភូមិ ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរៀបរាប់ពីដំណើររឿងយ៉ាងលម្អិតតាមកាលប្បវត្តិ និងទិន្នន័យឯកសារជាក់លាក់ថា៖

នៅក្នុងឆ្នាំ ២០០៧ លោកបានទិញដីមួយកន្លែងពីម្ចាស់ដីដើមឈ្មោះ អេង សំណាង មានទំហំសរុប ២០៨,៩០៥ ម៉ែត្រការ៉េ (ជាង ២០ ហិកតា) ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមកិច្ចសន្យាលក់ផ្តាច់ដីលេខ ២៨០ ខណស ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០៧ ។


លុះដល់ឆ្នាំ ២០១១ លោកបានកាត់លក់ដីមួយផ្នែកទំហំ ៥០,៩៣៦ ម៉ែត្រការ៉េ ឲ្យទៅឈ្មោះ ច្រឹក  ដារ៉ា ដែលជាតំណាងឲ្យឈ្មោះ ឡៅ អានី តាម កិច្ចសន្យាលក់ផ្តាច់លេខ ០៨៥/១១ ឃបត និងគំនូសបង្ហាញទីតាំងដីលេខ ០៨៦/១១ ឃបត ចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១ ។


ក្រោយការលក់ដីចំណែកនោះ លោក លី សេង ឃាង នៅសល់ដីទំហំ ១៦ ៣០៥៣ ម៉ែត្រការ៉េ ខ្ញុំបាទបានកាន់កាប់ប្រើប្រាស់អាស្រ័យផល និងមានអ្នក ចាំដីរហូតដល់បច្ចុប្បន្នពុំដែលមានអ្នកណាជំទាស់តវ៉ាឬរំលោភបំពានឡើយនៅឆ្នាំ២០១៨ ខ្ញុំធ្លាប់បានដាក់ពាក្យស្នើសុំធ្វើ ប័ណ្ណ កម្មសិទ្ធិមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ហើយក្រសួងបានចេញលិខិតលេខ លេខ ១១១៣៧/ដនស/អគ្គាធិ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។


ស្រាប់តែកាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២០ មានគណៈកម្មាការចុះវាស់វែងទីតាំងដីស្នើ សុំចុះបញ្ជីដីឱ្យឈ្មោះ ឡៅ អា នី ហើយខ្ញុំបាទចូលរួមវាស់វែងដោយបានបង្ហាញចំណុចព្រំដីទំហំ ៥០៩៣៨ម៉ែត្រការ៉េ ខាងលើដែលបានលក់តាំងពីឆ្នាំ ២០១១ ដូចមានក្នុងគំនូសបង្ហាញទីតាំងដីលខ ០៤៦/១១ ឃបត ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ ដែលមានឈ្មោះ ច្រឹក ដារ៉ា តំណាងឱ្យឈ្មោះ ឡៅ អានី និងខ្ញុំបាទផ្ទាល់ ផ្តិតមេដៃទទួលស្គាល់ក្នុងគំនូសបង្ហាញខាងលើបញ្ជាក់ថាដីរបស់ខ្ញុំ បាទ ពិតនៅសល់ទំហំ ១៦ ៣០៥៣ ម៉ែត្រការ៉េ ហើយខ្ញុំបានបន្តកាន់កាប់ដីដែលនៅសល់នេះរហូតដល់បច្ចុប្បន្នពុំធ្លាប់មានវិវាទ ឡើយ។ ភាគី ឡៅ អានី ពិតជាបានទទួលស្គាល់ថាខ្ញុំបាទមានដីទំហំ ២០៨៩០៨ម៉ែត្រការ៉េ រហូតដល់មានការទិញលក់ដី ទំហំ ៥០៩៣៨ ម៉ែត្រការ៉េទៀតផង ដូចនេះភាគី ឡៅ អានី មិនអាចរំលោភបំពានយកដីដែលនៅសល់ទំហំ ១៦៣០៥៣ ម៉ែត្រការ៉េ របស់ខ្ញុំបាទ ស្ដាប់ហើយពិតជាអយុត្តិធម៌ណាស់ ។

ចំណាត់ការច្បាប់ដ៏ម៉ឺងម៉ាត់៖ នៃពន្លឺយុត្តិធម៌ពីសាលាដំបូងខេត្តព្រះសីហនុនៅក្នុងស្ថានភាពដ៏ទាល់ច្រក និងដង្ហោយរកយុត្តិធម៌នេះ ពន្លឺនៃក្តីសង្ឃឹមដ៏ធំធេងមួយបានលេចឡើង តាមរយៈចំណាត់ការដ៏ត្រឹមត្រូវ និងគំរូរបស់ សាលាដំបូងខេត្តព្រះសីហនុ។

 តុលាការខេត្តព្រះសីហនុ បានពិនិត្យលើអង្គហេតុ និងភស្តុតាងយ៉ាងហ្មត់ចត់ ហើយបានចេញវិធានការរក្សាការពារយ៉ាងតឹងរ៉ឹងបំផុត ដោយសម្រេចបិទខ្ទប់ និងហាមឃាត់ជាដាច់ខាត មិនឲ្យមានការប៉ះពាល់ អាស្រ័យផល ផ្ទេរទាយាទ ឬយកដីធ្លីដែលជាកម្មសិទ្ធិរបស់លោក លី សេង ឃាង និង លោក គីម  ហោ សហកម្មសិទ្ធ និងជាអ្នកមើលថែដី និងអាស្រ័យផល  ទៅប្រើប្រាស់ធ្វើអ្វីទាំងអស់។

ចំណាត់ការបិទខ្ទប់របស់តុលាការនៅពេលនេះ ប្រៀបដូចជា «ភ្លើងខៀវ» និងជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំ បញ្ជាក់ថា តុលាការយុត្តិធម៌ពិតជាឈរខាងការពិត និងច្បាប់រដ្ឋ។ នេះហើយជាតុលាការដែលប្រជាពលរដ្ឋចង់បាន ចូលចិត្ត និងផ្តល់ការទុកចិត្តយ៉ាងជ្រាលជ្រៅបំផុត ព្រោះវាបានក្លាយជាពន្លឺយុត្តិធម៌បំភ្លឺផ្លូវសម្រាប់ជនរងគ្រោះ ដែលស្ទើរតែអស់សង្ឃឹមទៅហើយនោះ ឲ្យមានកម្លាំងចិត្តតស៊ូក្តីបន្តទៀត។


ទោះបីជាទទួលបានការគាំទ្រផ្លូវច្បាប់ និងការបិទខ្ទប់ការពារពីតុលាការខេត្តព្រះសីហនុយ៉ាងកក់ក្តៅក៏ដោយ ក៏ការដោះស្រាយបញ្ចប់វិវាទជាស្ថាពរនៅតែជាចំណុចគន្លឹះ។ តាមរយៈអត្ថបទសារព័ត៌មានស៊ើបអង្កេតនេះ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ សមាគមការពារសិទ្ធិមនុស្ស ក៏ដូចជាបណ្តាញសារព័ត៌មានជាច្រើន សូមរួមសំឡេងគ្នាយ៉ាងទទូច និងអង្វរក៏ដូចជាបួងសួងទៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យមើលសំណុំរឿងនេះឲ្យបានស៊ីជម្រៅបំផុត។


សូមឯកឧត្តមមេត្តាផ្តល់សេចក្តីអនុគ្រោះ ផ្អែកលើវិធានការរក្សាការពាររបស់តុលាការ ដើម្បីជួយរក្សាយុត្តិធម៌ បង្ក្រាបជនខិលខូចដែលប៉ុនប៉ងរំលោភបំពានច្បាប់ និងជួយពន្លឿនការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនលោក លី សេងឃាងដើម្បី ឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងរក្សាបាននូវជំនឿចិត្តយ៉ាងមុតមាំលើប្រព័ន្ធយុត្តិធម៌ និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល៕

ជុំវិញមុននឹងការចេញផ្សាយ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឬទំនាក់ទំនងទៅ លោកស្រី ឡៅ អានី បាននោះទេ ដោយពុំមានលេខទំនាក់ទំនងបាន។


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លិខិតឯកសារកាន់កាប់ដីរបស់លោក លី សេង ឃាង មានទំហំជាង20ហិកតា





ឯកសារ លោក លី សេងឃាង ទិញពីរពលរដ្ឋ





ឯកសារ លោក លី សេង ឃាង លក់ដី ៥ហិកតា ឲ្យលោក ច្រឹង ដារ៉ា តំណាង ឲ្យ លោកស្រី ឡៅ អានី  កែរសម្រួលអាវទាហ៊ានចេញដាក់អាវផ្សេង

លោក ច្រឹកដារ៉ា ទិញពីរលោក លីសេងឃាងតែ ៥ហិកតាទេ



លិខិតឯកសារកាន់កាប់ដីរបស់លោក លី សេង ឃាង មានទំហំជាង20ហិកតា







Previous Post Next Post