"អយុត្តិធម៌មិនមែនជារឿងចៃដន្យ តែវាជាការសង្ស័យថាឃុបឃិតជាប្រព័ន្ធ! បើអាជ្ញាធរភ្នែកនៅ កញ្ចឹងក ត្រចៀកធ្ងន់ នោះ ទឹកភ្នែករាស្ត្រនឹងក្លាយជាភ្លើងដុតរាលដាលដល់បល្ល័ង្កមន្ត្រីខូចខិល! តើត្រូវឱ្យរាស្ត្រយំដល់ពេលណាទៀត ទើបយុត្តិធម៌មានពិតនៅស្រុកព្រៃនប់?"
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

"អយុត្តិធម៌មិនមែនជារឿងចៃដន្យ តែវាជាការសង្ស័យថាឃុបឃិតជាប្រព័ន្ធ! បើអាជ្ញាធរភ្នែកនៅ កញ្ចឹងក ត្រចៀកធ្ងន់ នោះ ទឹកភ្នែករាស្ត្រនឹងក្លាយជាភ្លើងដុតរាលដាលដល់បល្ល័ង្កមន្ត្រីខូចខិល! តើត្រូវឱ្យរាស្ត្រយំដល់ពេលណាទៀត ទើបយុត្តិធម៌មានពិតនៅស្រុកព្រៃនប់?"

 

មហាជនរងចាំមើលចំណាត់ការក្ដៅបំផុតពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ករណីលួចបន្លំចុះក្បាលដី ៣៦ក្បាលដី បំពានលើញើសឈាមរាស្ត្រ ១៨គ្រួសារ ក្រោយបែកធ្លាយការឃុបឃិតធ្វើស៊ីរាស្ត្រទាំងស្រស់ៗលើផ្ទៃដី ១៥៦,០០៧ ម៉ែត្រការ៉េ!

សេចក្ដីផ្ដើម៖ ផ្សែងភ្លើងអយុត្តិធម៌កំពុងហុយចេញពីស្រុកព្រៃនប់

ក្នុងខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយមហិច្ឆតាការពារពលរដ្ឋក្រោមម្លប់សន្តិភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដុតដៃដុតជើងកែទម្រង់វិស័យដីធ្លីដើម្បីបញ្ចប់វិវាទរ៉ាំរ៉ៃ ស្រាប់តែលេចចេញនូវសោកនាដកម្ម "យកមេឃបាំងដៃ" យ៉ាងក្រហល់ក្រហាយបំផុតនៅខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋ ១៨ គ្រួសារ តំណាងដោយលោក ឃួន ប៉ក់, ទីវលីណា និង ខៀវ សារឿន កំពុងរងទុក្ខវេទនាដេកមិនលក់បក់មិនល្ហើយ ក្រោយរកឃើញថាដីអាស្រ័យផលជាក់ស្តែងនិងមានបង្កាន់ដៃទំហំដល់ទៅ ១៥៦,០០៧ ម៉ែត្រការ៉េ បែរជាត្រូវបានគេ "លួចបន្លំ" ចេញ ស ជ ណ ចេញដោយក្រសួងបរិស្ថាន ក្នុងប្រព័ន្ធ Database បញ្ចូលឈ្មោះបុគ្គល ភីន ផល្លា និង ង៉ាន់ ភិរុណ គ្របលើដីពួកគាត់ទៅវិញ។ តើនេះជាកំហុសបច្ចេកទេស ឬជាបណ្តាញខ្សែរយៈឃុបឃិតរៀបចំទុកជាមុន ដើម្បីលេបត្របាក់ញើសឈាមរាស្ត្រស្លូតត្រង់?


ពោល// ការរំលោភច្បាប់ និងការជាន់ឈ្លីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល

ការលួចចុះក្នុងប្រព័ន្ធ (DATA BASE) កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ សរបញ្ជាក់ឲ្យឃើញថា(សជណ) ចេញដោយក្រសួងបរិស្ថាននេះគឺចេញក្រោយប្រជាជនបានចុះបញ្ជីក្បាលដីមានរួចរាល់ហើយ   បានចេញឲ្យលោក ង៉ាន់  ភិរុណ នៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៣ និង(សជណ)  លោកភឺន ផល្លា ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២២ ក៌ចេញក្រោយប្រជាជនបានចុះបញ្ជីក្បាលដីមានរួចរាល់ហើយដែរ ចំណុចនេះជាការទះកំផ្លៀងយ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធច្បាប់ និងជាការតស៊ូប្រឆាំងនឹងនយោបាយកែទម្រង់ដីធ្លី៖

១ ការជាន់ឈ្លីអនុក្រឹត្យលេខ ៧៩៖ សកម្មភាពបន្លំនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ អនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ របស់រាជរដ្ឋាភិបាល ដែលសម្រេចដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រិសភា អតីតះ នាយករដ្ឋមន្រ្តីអាណាត់ចាស់ ដើម្បីការពារសិទ្ធិកាន់កាប់ដីធ្លីរបស់រាស្ត្រ។ ប៉ុន្តែនៅស្រុកព្រៃនប់ មន្ត្រីថ្នាក់ក្រោមមួយចំនួនបែរជាហ៊ាន "បំប្លែងខ្មៅជាស" ជួយជនខិលខូចឱ្យមានឈ្មោះលើដីរាស្ត្រដូចខាងក្រោមទៅវិញ។

១ លេខក្បាលដីវិវាទដែលត្រូវបានគេលួច៖ ក្បាលដីទាំង ៣៦ កន្លែង រួមមានលេខ៖ ០០២, ០២៣៤, ០៣៦៨, ០៣៦៩, ០៣៧០, ០៣៧១, ០៣៧២, ០៣៧៣, ០៣៩៥, ០៤១២, ០៥២២, ០៥៤២, ០៥៤៣, ០៥៤៥, ០៥៤៨, ០៦៤៧, ០៦៤៨, ០៧៩០, ០៧៩១, ០៨៤១, ០៨៦៥, ០៨៦៦, ០៨៦៧, ០៨៦៨, ០៨៨៥, ០៨៨៧, ០៩០០, ០៩០១, ០៩០៤, ០៩០៥, ០៩០៦, ២២១០, ២២១៤, ២៧៣០, ២៨៣០ និងលេខ ២៨៧៦។ ការចុះបញ្ជីស្ទួនដ៏ច្រើនលើសលប់បែបនេះ មិនអាចកើតឡើងបានឡើយ បើគ្មានការបើកដៃពីមន្ត្រីជំនាញសូរិយោដី និងមន្ត្រីពាក់ព័ន្ធ។

២ ពាក្យស្លោកដាស់តឿន៖ "ធ្វើស្រែទាន់ក្ដៅដី ធ្វើមន្ត្រីទាន់ក្មេង" តែបើធ្វើមន្ត្រីដើម្បីតែឆ្លៀតឱកាសជាន់កករាស្ត្រ តើស្ថាប័នអធិការកិច្ចនៃក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន នឹងទុកឱ្យ "មន្ត្រីសាច់ស្អុយ" ទាំងនេះបន្តជិះសេះលែងដៃ ធ្វើបាបរាស្ត្រដល់ពេលណា? បើទុកមន្ត្រីបែបនេះ ក៏មិនខុសពី "ចិញ្ចឹមខ្លាចង្រៃក្នុងផ្ទះ" នោះដែរ។


គួររំលឹកផងដែរថា // មហាពលរដ្ឋបានលើកឡើងថា ទំនាយអយុត្តិធម៌ និងការដាស់សតិមន្ត្រីអនុវត្តច្បាប់

បុរាណលោកពោលថា "ទឹកត្រជាក់ត្រីកុំ ទឹកក្ដៅត្រីរត់ចេញ"។ បើអាជ្ញាធរនៅតែបណ្ដែតបណ្ដោយឱ្យភាពយុត្តិធម៌នៅឆ្ងាយពីដៃរាស្ត្រ ជំនឿទុកចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈនឹងត្រូវរលាយសាបសូន្យតែម្កង។ ប្រជាពលរដ្ឋទាំង ១៨ គ្រួសារ នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម មិនបានមកសុំទានឡើយ គេមកទាមទារ "យុត្តិធម៌ពិត" លើដីធ្លីដែលពួកគាត់បានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ ១៩៩៤ មកម៉្លេះ។ ការដែលបុគ្គល ភីន ផល្លា និង ង៉ាន់ ភិរុណ សំអាងយោងទៅតាម ស ជ ណ ខាងលើនោះ គឺបានគ្របលើ បង្កាន់ដៃប្រជាពលរដ្ឋត្រូវបានបោះពុម្ព និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របតាមអនុក្រឹត្យលេខ ៨២អនក្រ. ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ចំណុចនេះគឺជាការប្រមាថដល់ច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរបំផុតហើយ ។


គួរបញ្ជាក់ផងដែរថា // ករណីដីធ្លីនេះគឺជា "ឆ្អឹងទទឹងក" និងជាមេរៀនសាកល្បងនៃកំណែទម្រង់ដីធ្លីរបស់ក្រសួងដែនដី។ ពលរដ្ឋមហាជន ក្នុងតំបន់នោះ ទទូចយ៉ាងដូចឆ្នេះថា យើងខ្ញុំទទូចស្នើសុំយ៉ាងខ្លាំងក្លាបំផុតជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មេត្តាបញ្ចេញកណ្តាប់ដៃដែកបំបែកសុំណុំរឿងនេះបានឆាប់ផងទាន ៖

១. លុបទិន្នន័យទាំង ៣៦ ក្បាលដី ចេញពីប្រព័ន្ធ Database ជាបន្ទាន់ ដើម្បីប្រគល់សិទ្ធិឱ្យម្ចាស់ដីពិតប្រាកដវិញ។

២. បើកការស៊ើបអង្កេតរកមន្ត្រីពាក់ព័ន្ធ ដែលហ៊ានបន្លំឯកសារ (សជណ) ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ កុំឱ្យអាងខ្នងបង្អែកបន្តធ្វើបាបរាស្ត្រតទៅទៀត។

"ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ បើមិនទាន់ឃើញផល កុំអាលសើចសប្បាយ"។ រាស្ត្រចាំមើល ពិភពលោកចាំមើល តើយុត្តិធម៌មានពិតសម្រាប់អ្នកទន់ខ្សោយ ឬក៏យុត្តិធម៌នៅតែជារបស់អ្នកមានអំណាច និងសាច់ញាតិមន្ត្រីខូចខិល?✍️សូមបញ្ចាក់ផងដែរថា បើសិនជាមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធក្រោយពីការចេញផ្សាយ ភាគីទាំងនោះអាចបកស្រាយមកកាន់អង្គភាពរបស់យើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន អង្គភាពយើងស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុង ភូមិ ឃុំ ស្រុក ខេត្ត នៃតំបន់ខាងលើនេះ ផងដែរ ដោយអង្គភាព យើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតៗ ជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។






























Previous Post Next Post