ខេត្តកំពង់ស្ពឺ÷នេះបើយោងតាមផេក រដ្ឋបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ចុះ លេខ.....✔️.../២៦ស.ជ.ត្រូវនិងថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩
បានជូនដំណឹងស្តីពីការហាមឃាត់ការលែងសត្វពាហនៈ (គោ ក្របី ពពែ) ដើរពាសវាលពាសកាល តាមដងផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងភូមិសាស្ត្រស្រុកថ្ពងផងដែរ
យោង ៖-ព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក
-ស្មារតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ របស់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកថ្ពង។
រដ្ឋបាលស្រុកថ្ពង សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ (គោ ក្របី ពពែ) មេត្តាជ្រាបថា៖ រដ្ឋបាលស្រុកសង្កេតឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់បាត់បង់ជីវិត របួស និងខូចខាតសម្ភារៈ បង្កឡើងដោយសត្វគោ និងសត្វផ្សេងៗទៀត កើតឡើងជារើយៗ ម៉្យាងទៀតធ្វើឱ្យប៉ះពាល់ សណ្តាប់ធ្នាប់របៀបរៀបរយ សោភណភាព អនាម័យបរិស្ថាននៅក្នុងភូមិសាស្ត្រស្រុក។
រដ្ឋបាលស្រុកផង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានការប្រលែងសត្វពាហនៈឱ្យដើរ ពាសវាលពាសកាល នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ធ្វើឱ្យមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់ សោភណ ភាព អនាម័យបរិស្ថាន ជាពិសេសសុវត្ថិភាពអ្នកធ្វើដំណើរ និងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិត របួស និង ខូចខាតសម្ភារៈផ្សេងៗទៀត។ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវសាធារណៈ សូមបងប្អូនប្រជាពល រដ្ឋដែលជាម្ចាស់សត្វពាហនៈ ត្រូវដាក់ក្នុងក្រោល ទ្រុង ខ្សែចង និងមានអ្នកឃ្វាលឱ្យបានត្រឹមត្រូវ។ ក្នុងករណីដែលបងប្អូន ប្រជាពលរដ្ឋជាម្ចាស់សត្វពាហនៈ មិនចូលរួមសហការ អនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការ ជាកពិន័យតាមច្បាប់ដែលបានកំណត់ជាធរមាន។
ដូចបានជម្រាបជូនខាងលើ រដ្ឋបាលស្រុកថ្ពង សង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វពាហនៈទាំងអស់ពិតជា មានឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ បានល្អប្រសើរ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ សូមអរគុណ៕






