លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ រៀបចំពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)ក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ រៀបចំពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)ក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ...

 

កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ ជាតំណាង ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភណ័ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរលោកស្រីអភិបាលរងខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីផងដែរ​ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។


ថ្លែងក្នុងពិធីនាពេលនោះ​ដែរ​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មី​ ជាពិសេសបានផ្តាំផ្ញើរដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានល្អ និងបានបញ្ជាក់បន្ថែមទៀតថា ដើម្បីក្លាយជាកងកម្លាំងមាន គុណភាព មានសត្ថភាព សមុីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុះខាត់សមត្ថភាព និងជំនាញឲ្យបានខ្លាំងខ្លា។


នាឱកាសនោះ លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ​​ ក៏បានមានប្រសាសន៏សំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់​ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មី​ដែលបានចូលរួមក្នុងពិធី ជាពិសេសក៏បានពាំនាំនូវពាក្យផ្តាំផ្ញើរពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល​​ នៃគណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ដល់យោធិនទើបជ្រើសរើសថ្មីឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បេសកកម្មក្នុងការហ្វឹកហ្វឺនឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទឲ្យបានល្អដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានល្អ សម្រាប់សង្គមជាតិនៃយើង។


ជាចុងក្រោយ​មុននឹងបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួមនឹងលោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានបំពាក់ក្រម៉ា និងជូនបាច់ផ្កាអនុស្សាវរីយ៍ ដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ហើយក៏បានឧបត្ថម្ភដនូវសម្ភារៈមួយចំនួនសម្រាប់ហូបចុកពេលទៅហ្វឹកហ្វឺនរៀនសូត្រដោយក្នុងនោះម្នាក់ៗទទួលបាន៖ទឹកផ្លែឈើចំនួន០១កេស,មីចំនួន០១កេស​ និងទឹកសុទ្ធចំនួន០១កេស ថែមទៀត៕











Previous Post Next Post