ករណីដេញវាយបង្កអំពើហិង្សាយ៉ាងអនាធិបតេយ្យក្នុងពិធីមង្គលការ! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងបញ្ជូនទៅតុលាការ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ករណីដេញវាយបង្កអំពើហិង្សាយ៉ាងអនាធិបតេយ្យក្នុងពិធីមង្គលការ! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងបញ្ជូនទៅតុលាការ

 


(ខេត្តកំពង់ស្ពឺ)៖ ករណីវាយតបគ្នាផ្អើលពេលរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងបញ្ជូន ទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជ២២:៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


ដោយ អនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការ រង កងយោធពល ខេមរ ភូមិន្ទ និងមេបញ្ជាការ កង រាជ អាវុធហត្ថ លើ ផ្ទៃ ប្រទេស និង មាន ការណែនាំ ដោយផ្ទាល់ពីសំណាក់បណ្ឌិត ជាម ច័ន្ទសោភ័ណ ខេត្ត កំពង់ស្ពឺ ក្រោម ការដឹកនាំ បញ្ជា ដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង០៤នាក់ រួមនឹងបក្ខពួក ជាសាច់ញ្ញាតខាងកូនក្រមុំ បានទៅចូលរួមក្នុងកម្មវិធីរៀបមង្គលការ ក៏មានភ្ញៀវទាំងសង្ខាងបានឡើងរាំលេងកម្សាន្តសប្បាយ ហើយ ក្នុង ពេលនោះ មានភ្ញៀវខ្លះបានរាំច្រង៉េងច្រង៉ាង យកជើងឈូស ក្នុងលក្ខណៈឌឺដងដាក់គ្នាជាមួយភ្ញៀវខាងកូនកំលោះ ហើយក៏បានបង្កជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយបានយកកែវ ចាន គប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ជាពិសេសក្មេងប្រុសម្នាក់ដែលគ្នាមិនដឹងអី បានរងរបួសដៃដេរជាច្រើនថ្នេរ យ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យ។


ក្រោយពីទទួលនូវព័ត៌មានមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន ដាក់ បទបញ្ជា យ៉ាងមុឺងម៉ាត់ដាច់ខាត ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសសហការណ៍ជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធធ្វើការចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ តែម្តង។


ជនសង្ស័យទី១៖ ឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី២៖ ឈ្មោះ ខេន ណារ៉ុម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៣៖ ឈ្មោះ មៀច សំអុល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ និនិងជាសង្ស័យទី៤៖ ឈ្មោះ សាយ ពិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ដោយជនសង្ស័យទាំង០៤នាក់នេះ មានទីលំនៅបច្ចុប្បន្ន ភូមិប្រវឹងពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមានទូរស័ព្ទដៃចំនួន០៤គ្រឿង។


បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំង ជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕




 




Previous Post Next Post