កម្មពារមានពិតពលរដ្ឋប្រទះឃើញមុខសញ្ញាក្រុមទម្លាក់មាសយោងដែលបានធ្វើសកម្មភាពអស់រយះពេលចំនួន 90ថ្ងៃមកហើយនោះ នៅម្សិលម៉ិញនេះពលរដ្ឋបានឃើញស្គាល់បានព័ទ្ធគ្នាចាប់បានមួយរត់បាត់មួយ នៅបរិវេណផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កម្មពារមានពិតពលរដ្ឋប្រទះឃើញមុខសញ្ញាក្រុមទម្លាក់មាសយោងដែលបានធ្វើសកម្មភាពអស់រយះពេលចំនួន 90ថ្ងៃមកហើយនោះ នៅម្សិលម៉ិញនេះពលរដ្ឋបានឃើញស្គាល់បានព័ទ្ធគ្នាចាប់បានមួយរត់បាត់មួយ នៅបរិវេណផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

 

ខេត្តកំពង់ស្ពឺ÷រឿងដ៌ដែលៗរាប់សិបឆ្នាំកន្លងមកហើយដែលបងប្អូនប្រជាពលរដ្ឋយើងតែងតែរងនៅចាញ់ល្បិចកលការលួងលោមនៅអំពើរថោកទាបបំផុត នៅល្បិចបោកប្រាស នៅក្រុមទំលាក់យោង អាចហៅបានថា ក្រុមទំលាក់មាសក្លែងក្លាយរួចបំភាន់ដូរយកមាសពិតពីរសំណាក់បងប្អូនពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវនោះ ។


ជាក់ស្តែងនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦នេះ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៌មួយបានឲ្យដឹងថា នៅក្នុងបរិវេណផ្សារកំពង់ស្ពឺ មានបង្កការភ្ញាក់ផ្អើលពេញផ្សារ ពាក់ព័ន្ធនិងពលរដ្ឋបានឃើញក្រុមទំលាក់យោង ដែលបានធ្វើសកម្មភាព លួងលោមយករបស់ទ្រព្យខ្នកន្លងមកនោះ ភ្លាមៗនោះដែរខ្លួនបានឃើញដូច្នេះ ខ្លួនក៏បានស្ទុះទៅចាប់បានម្នាក់ ដែលខ្លួនចំណាំមុខថា ជាអ្នកដោះចិញ្ចៀន និងក្រវិលរបស់ខ្លួន តែរូបគេព្យាយាមរត់គេចក៏ត្រូវបានប្រជាពលរដ្ឋ ក្នុងផ្សារជួយចាប់បាន។


នេះបើយោងតាមស្ត្រីរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០ នាទី កើតឡើងនៅចំណុច លើផ្លូវបេតុងខាងលិចផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

 

យោងតាមបណ្ដឹង របស់ឈ្មោះបូ ស៊ន ភេទស្រី អាយុ៤២ ឆ្នាំរស់នៅភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្ដឹងចោទប្រកាន់ទៅលើ ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៤ នាក់ ស្រី២ នាក់ ជិះម៉ូតូ២ គ្រឿង ដែលបានធ្វើសកម្មភាព លួងលោមរូបខ្លួន ចេញពីក្នុងផ្សារកំពង់ស្ពឺ ឲ្យទៅតាម ដើម្បីចែកមាសជាមួយពួកគេ ពេលកំពុងចែក ក្រុមជនសង្ស័យ ម្នាក់ក៏បាន បន្លំលួចដោះចិញ្ចៀនមាសមួយវង់ ទម្ងន់២ ជី និងក្រវិលផ្លាកទីន មួយគូរ (តំលៃ២០០$) នៅចំណុចកើតហេតុខាងលើ រួចគេចខ្លួនអស់ ចំណែកថង់មាសដែលគេចែក ខ្លួនក៏បានបើកមើលទើបដឹងថា ជារបស់កាឡៃ។ រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី ខ្លួនបានទៅផ្សារកំពង់ស្ពឺ ក៏បានប្រទះមនុស្សស្រី២ នាក់ ដែលមានភិនភាគស្រដៀងនិងក្រុមជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាព លួងលោមស្រ្តីចំណាស់ម្នាក់ ឃើញដូចនោះខ្លួនក៏បានស្ទុះទៅចាប់បានម្នាក់ ដែលខ្លួនចំណាំមុខថា ជាអ្នកដោះចិញ្ចៀន និងក្រវិលរបស់ខ្លួន តែរូបគេព្យាយាមរត់គេចក៏ត្រូវបានប្រជាពលរដ្ឋ ក្នុងផ្សារជួយចាប់ ចំណែកបក្សពួករបស់គេម្នាក់ទៀតរត់គេចខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ តែម្ដង។

 

ក្រោយទទួលបានព៍ត័មាន ផ្នែកយុត្តិធម៍សហការ ជាមួយកម្លាំងប៉ុស្ដិ៍រការធំ បានចុះទៅដល់កន្លែងកើតហេតុ បានយកជនសង្ស័យឈ្មោះសុខ អិត ហៅ ទូច  ភេទស្រី អាយុ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំក្រោយវត្តសំរោងអណ្ដែត រាជធានីភ្នំពេញ យកមកសាកសួរ ប៉ុន្តែឈ្មោះសុខ ទូច ហៅ សុខ ល្អិត ហើយបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក ឈ្មោះធីតា ភេទស្រី អាយុប្រហែល ៤០ ឆ្នាំ មិនស្គាល់ទីលំនៅ ពិតជាបានប្រើល្បិច ទម្លាក់យោង ដោះយក ចិញ្ចៀន និងក្រវិល របស់ជនរងគ្រោះពិតបានប្រាកដមែន បាបកម្មមានពិតមិនចាំជាតិក្រោយនោះឡើយ ។

 ក្រោយពីរកម្លាំងជំនាញ បានសួរនាំនិងជនសង្ស័យបានសារភាពហើយនោះ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូន ទៅផែនការងារនគរបាលព្រហ្មទណ្ឌ ចាត់ការតាមនិតិវិធីបន្ត ។




Previous Post Next Post