លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចែកសម្ភារៈដំណេកដល់មូលដ្ឋានក្រុងស្រុកទាំង ០៩ ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងចុះត្រជាក់ ............
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចែកសម្ភារៈដំណេកដល់មូលដ្ឋានក្រុងស្រុកទាំង ០៩ ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងចុះត្រជាក់ ............

 

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរងតាមបណ្តាក្រុង-ស្រុកទាំង០៩ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ពាក្យចាស់ពោលថាថ្នាក់ដឹកនាំ ឬមេបញ្ជាការ ប្រៀបបានជាឪពុកម្តាយ ដោយយោងតាមសកម្មភាពជាក់ស្តែង របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ស្តែងឲ្យឃើញពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុតបំផុត ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាមេបញ្ជាការ ដោយមើលឃើញពីអាកាសធាតុនាពេលបច្ចុប្បន្នចុះត្រជាក់ ជាពិសេស នាយទាហាន នាយទាហានរង ទាំងអស់ជាបរវល់ក្នុងការបំពេញការងារប្រចាំថ្ងៃជូនអង្គភាព និងមានការហត់នឿយខ្លាំង ក្រោយពីពីការហត់នឿយ កាសម្រាក់(ដំណេក)ជាកត្តាសំខាន់ ក្នុងការកសាងថាមពលឡើងវិញ ។


លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងប្រាប់ដល់ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកថា សព្វថ្ងៃនេះយើងជាមេបញ្ជាការ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះការរស់នៅ ហូបចុក និងដំណេក ព្រោះចំនុចទាំងអស់នេះវាពាក់ពន្ធ័ទៅនិង ប្រសិទ្ធភាពការការងារ ដូចពាក្យចាស់ពោលថា "ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ" ការសម្រាកឬដំណេកជាចំនុចដែលត្រូវយកចិត្តទុកដាក់ជាអត្ថិភាព ។


ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង។











Previous Post Next Post