សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ដកហូតរថយន្តមួយ គ្រឿងម៉ាក តូយ៉ូតាកាមរី និង គោយន្តកន្រ្តៃមួយគ្រឿង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ដកហូតរថយន្តមួយ គ្រឿងម៉ាក តូយ៉ូតាកាមរី និង គោយន្តកន្រ្តៃមួយគ្រឿង

 


ខេត្តសៀមរាប៖ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី១៧.ធ្នូ ឆ្នាំ២០២៥នេះ ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឪ្យដឹងថា

សម្ភារៈដកហូតរួមមាន រថយន្តមួយ គ្រឿងម៉ាក តូយ៉ូតាកាមរី ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2V-5611 ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤១ ដុំ ស្នើនឹង ០,៥៨៨ ម៉ែត្រគូប ។ រថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ (មួយបាំង) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-0358 ។

ឈើកែឆ្នៃ គ្រោងទ្វា(ផ្ចឹក)ចំនួន ៤០ ដុំ ស្មើនឹង ០,៥៤៦ ម៉ែត្រគូប ។

នៅវេលាម៉ោង ០០:៣០ នាទី ថ្ងៃទី១៨.១២.២០២៥ ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សម្ភារៈដកហូតរួមមាន គោយន្តកន្រ្តៃមួយគ្រឿង ឈើលេខ៣(ប្រាំដម្លឹង)ចំនួន ៤៧ ដុំ ស្នើនឹង ១,៥១៤ ម៉ែត្រគូប លោកបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងនៃបទល្មើសទាំងអស់ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើដើម្បីចាត់ការបន្តតាមនតិវិធីច្បាប់ព្រៃឈើ៕







Previous Post Next Post