ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តស្វាយរៀង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តស្វាយរៀង

 

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិធី "បើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦" ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។


ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានអាននូវសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តស្វាយរៀង កន្លងមក។ លោកបានក៏បានក្រើនរំលឹក និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវវិន័យល្អ និងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកចំណេះដឹង និងជំនាញថ្មីៗសម្រាប់ឆ្នាំសិក្សាថ្មីនេះ។


ពិធីបើកបវេសនកាលនេះ គឺដើម្បីជាការចាប់ផ្តើមជាផ្លូវការនូវឆ្នាំសិក្សាថ្មី ២០២៥-២០២៦ របស់សាលារៀនចំណេះដឹងទូទៅសាធារណៈទូទាំងខេត្ត ក្នុងគោលបំណងជំរុញគុណភាពអប់រំ និងធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើងស្របតាមកម្មវិធីសិក្សាថ្មី និងគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ:ភក្ដី

























Previous Post Next Post