មិនសរសើរមិនបានទេ ពីទឹកចិត្តដ៏ល្អ និងបេះដូងមុស្សធម៌របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ.។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មិនសរសើរមិនបានទេ ពីទឹកចិត្តដ៏ល្អ និងបេះដូងមុស្សធម៌របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ.។

 

ខេត្តកំពង់ស្ពឺ,​ កាលពីវេលាម៉ោង ១៤.០០នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីក្រុមការងារ(សសយក)ខេត្តកំពង់ស្ពឺ  ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឈ្មោះ យឹម អាត់ ភេទប្រុស អាយុ៧៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងក្រឡាញ់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមាជីវភាពខ្វះខាត និងកំពុងជួបទុក្ខលំបាក ។


  លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានពាំនាំនូវពាក្យផាំផ្ញើសួសុខទុក្ខ និងសេចក្តីអាណិតអាសូរពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ចំពោះលោកតា យឹម អាត់ ផងដែរ ក្រោយពីសួសុខទុក្ខ ហើយមើលឃើញពីការលំបាកជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានចាត់ឲ្យក្រុមកាងារ នាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគ-បរិភោគ មួួយចំនួនប្រគល់ជូនដល់លោកតាផងដែរ ដើម្បីចូលរួមដោះទាល់ក្នុងពេលកំពុងមានតម្រូវការចាំបាច់ ។











Previous Post Next Post