រឿងរ៉ាវដ៏ហួសចិត្តមួយ.ដីនៅស្រុកគៀនស្វាយ.ក្នុងខេត្តកណ្ដាល.បានបង្កាត់ធ្យូង.ឱ្យពលរដ្ឋ.លែងទុកចិត្តលើមន្ត្រីមូលដ្ឋាន.ជាពិសេស.លោកអភិបាលស្រុក.ស្ថិតក្រោមការសង្ស័យឃុបឃិត បណ្តោយឱ្យអ្នកមានលុយលួចផ្លូវសាធារណៈ ៦ ម៉ែត្រ និងពង្រីកដី ៥៥៧ ម៉ែត្រការ៉េ ដែលនៅសល់តែ ២ម៉ែត្រ នៅជាប់របងជនរងគ្រោះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រឿងរ៉ាវដ៏ហួសចិត្តមួយ.ដីនៅស្រុកគៀនស្វាយ.ក្នុងខេត្តកណ្ដាល.បានបង្កាត់ធ្យូង.ឱ្យពលរដ្ឋ.លែងទុកចិត្តលើមន្ត្រីមូលដ្ឋាន.ជាពិសេស.លោកអភិបាលស្រុក.ស្ថិតក្រោមការសង្ស័យឃុបឃិត បណ្តោយឱ្យអ្នកមានលុយលួចផ្លូវសាធារណៈ ៦ ម៉ែត្រ និងពង្រីកដី ៥៥៧ ម៉ែត្រការ៉េ ដែលនៅសល់តែ ២ម៉ែត្រ នៅជាប់របងជនរងគ្រោះ

 

ផ្សាយចេញពីរាជធានីភ្នំពេញ//ស្រុកកៀនស្វាយ/ខេត្តកណ្ដាល/ឥឡូវនេះទប់លេងជាប់ហើយព្រះម្ចាស់ថ្លៃអើយ.ភ្លើងកំហឹងនៅគៀនស្វាយស្រុកគៀនស្វាយ ខេត្តកណ្តាល កំពុងតែឆាបឆេះដោយសារភ្លើងកំហឹងរបស់ប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ ដែលបានបោះពាក្យបណ្តឹងដ៏កក្រើកទៅកាន់ថ្នាក់ដឹកនាំកំពូល ដើម្បីទាមទារយុត្តិធម៌ និងការស៊ើបអង្កេតជាបន្ទាន់លើករណីវិវាទដីធ្លីដ៏រសើបបំផុត។
"ខណៈដែលថ្នាក់ដឹកនាំកំពូលមមាញឹកនឹងកិច្ចការធំរបស់ប្រទេសជាតិ មន្ត្រីគ្រាប់ល្ពៅស្ងោរមួយក្តាប់តូចកំពុងឆ្លៀតឱកាស "ត្រីងៀតឆ្លៀតពង" បង្កើតព្យុះភ្លៀង ជួយជនទុច្ចរិតអគតិរំលោភបំពានច្បាប់ទាំងកម្រោល។"
ករណីនេះមិនមែនត្រឹមតែជាជម្លោះកំណត់ព្រំធម្មតានោះទេ ប៉ុន្តែវាគឺជា រឿងអាស្រូវរំលោភអំណាច និងការឃុបឃិតជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលមានឥទ្ធិពលបំផុតនៅក្នុងស្រុកគឺ លោកអភិបាលស្រុកគៀនស្វាយ និងបក្ខពួករបស់គាត់។

ពលរដ្ឋបានអះអាងដោយភស្តុតាងថា ការបាត់បង់ផ្លូវសាធារណៈដ៏ធំទូលាយ និងការរីកមាឌដីរបស់ក្រុមគ្រួសារមានលុយ បានកើតឡើងដោយមាន ភាពអសកម្ម ឬការសមគំនិត ពីសំណាក់មន្ត្រីជំនាញ សុរិយោដី និង ប្រព័ន្ធតុលាការ ក្នុងតំបន់។ ភាពយឺតយ៉ាវនៃការដោះស្រាយ និងការបណ្តែតបណ្តោយឱ្យសំណង់ខុសច្បាប់នៅតែបន្តឈរយ៉ាងមាំ គឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ថា នីតិរដ្ឋ ហាក់ដូចជាកំពុងតែដួលរលំនៅក្រោមទម្ងន់នៃ អំណាចហិរញ្ញវត្ថុ។ ដើមបណ្តឹងបានស្នើសុំឱ្យមានការចុះវាស់វែងឡើងវិញនូវផ្លូវដែលបាត់បង់ និងការត្រួតពិនិត្យលើការសាងសង់រំលោភលើដីរដ្ឋជាច្រើនម៉ែត្ររបស់ឈ្មោះ ចាន់ សារី, ប៉ូ ថាវី, ចាន់ ណារ៉េត, និង ចាន់ ណារី ដែលបានធ្វើឱ្យដីរបស់ពួកគេកើនឡើងលើសពី ៥០០ ម៉ែត្រការ៉េ។

បែកធ្លាយការពិតដ៏ឃោរឃៅនៅពីក្រោយរបងដែកវិវាទនេះបានលាតត្រដាងនូវភាពផ្ទុយគ្នាដ៏ធំធេងរវាងពាក្យសម្បថរបស់មន្ត្រីរដ្ឋ និងទង្វើជាក់ស្តែងរបស់ពពួក កន្ទាយធំបន្លំដេក ក្បាលទំពេចបន្លំកោរ  ។ ការសង្ស័យត្រូវបានផ្តោតទៅលើចំណុចសំខាន់ៗបី ដែលសុទ្ធសឹងតែបង្កប់នូវសំណួរអំពី អំពើពុករលួយ និង ការរំលោភភារកិច្ច។
១. ប្រស្នាដំបូង៖ សំណង់អភិបាលស្រុក និងការបាត់បង់ផ្លូវ ៦ ម៉ែត្រ អង្គហេតុដំបូងដែលបង្ហាញពីភាពគ្មានខ្លាចក្រែងនៃអំណាចគឺ៖ សំណង់ខុសច្បាប់ ដែលជាប់ពាក់ព័ន្ធនឹងលោកអភិបាលស្រុកផ្ទាល់។ ដើមបណ្តឹងបានបញ្ជាក់ថាសេចក្តីជូនដំណឹងការរុះរើ វ៉េរ៉ង់ដាផ្ទះ ជាន់ទី១ ដែលមានកម្ពស់ពីដី ៥ម៉ែត្រ របស់លោកអភិបាលស្រុកគៀនស្វាយ នាងខ្ញុំសូមឲ្យលោកអភិបាលស្រុក ចុះអនុវត្ត ដោយមានតម្លាភាព នាងខ្ញុំសូមបញ្ជាក់ផ្លូវនេះពីមុនចេញពី ជញ្ជាំងផ្ទះនាងខ្ញុំមានចម្ងាយ៨ម៉ែត្រ  តែអាឡូវ សល់តែ ២ម៉ែត្រជាងទេ ម្លោះហើយសូមក្រសួងដែនដី សូមជួយរកផ្លូវដែលបានបាត់ទៅនោះ ទើប ដោះស្រាយប្រកបទៅដោយតម្លាភាពនិង យុត្តិធម៌ ការរំលោភលើ ប្លង់គោល នេះ គឺជាបទល្មើសដែលលោកអភិបាលស្រុកដែលជាប្រធានគណៈបញ្ជាការឯកភាពត្រូវទទួលខុសត្រូវ។

"សេចក្តីជូនដំណឹងឱ្យរុះរើវ៉េរ៉ង់ដាជាន់ទី១ កម្ពស់ ៥ ម៉ែត្រ របស់លោក ត្រូវបានចេញរួចហើយ។ 
តើអភិបាលស្រុកមានសិទ្ធិចេញសេចក្តីជូនដំណឹងអនុវត្តច្បាប់លើខ្លួនឯង ឬគ្រួសារខ្លួនឯងដែរឬទេ? ហើយបើចេញហើយ ហេតុអ្វីបានជាសំណង់ខុសច្បាប់នោះនៅតែឈរយ៉ាងមាំដូចជា 'និមិត្តសញ្ញានៃការលើកលែងទោស' ដល់អ្នកមានអំណាច?"

អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត គឺការបាត់បង់ ផ្លូវសាធារណៈ។ ផ្លូវដែលមានទំហំដើម ៨ ម៉ែត្រ ត្រូវបានរួមតូចមកនៅសល់តែជាង ២ ម៉ែត្រ ដោយសារការសាងសង់របងនិងសំណង់លយចូលរបស់ក្រុមគ្រួសារមានឥទ្ធិពល។ ការបាត់បង់ទទឹងជិត ៦ ម៉ែត្រនេះ គឺជា ការលួចដីរដ្ឋ ដោយបើកចំហរ ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដទៃ។ 

ដកស្រង់សំឡេងរបស់ប្រជាពលរដ្ឋបានសរុបសេចក្តីចេញជាប្រស្នាត្រូវតែចាក់ដោតទៅកាន់តួនាទីស្នូលរបស់អភិបាលស្រុកនិងមន្ត្រីមូលដ្ឋានពាក់ព័ន្ធទាំងអស់នៅស្រុកកៀនស្វាយ ៖
"ផ្លូវសាធារណៈទទឹង ៨ ម៉ែត្រ ត្រូវបាត់បង់ជិត ៦ ម៉ែត្រ ដោយសារសំណង់លយរបស់គ្រួសារជាប់ញាតិមិត្តលោក។ តើលោកមើលឃើញផ្លូវនោះថាជាទ្រព្យសម្បត្តិជាតិ ឬជាកន្លែងទំនេរសម្រាប់ពង្រីករបងឯកជន? តើទំនួលខុសត្រូវក្នុងការការពារផលប្រយយោជន៍សាធារណៈរបស់លោក ត្រូវបានដាក់នៅក្រោមអំណាចនៃរបងផ្ទះអ្នកមានហើយឬនៅ?"

ប្រស្នាទីពីរ៖ ការឃុបឃិតសុរិយោដី និងយុទ្ធសាស្ត្រគេចវេសពីតុលាការ
នេះគឺជាចំណុចដែលពង្រឹងការសង្ស័យអំពី ការឃុបឃិតជាប្រព័ន្ធ
នៃអាថ៌កំបាំងនៃកំណើនដី ៥៥៧ ម៉ែត្រការ៉េ
ការកើនឡើងទំហំដីរបស់ក្រុមគ្រួសារអ្នកមានពី ៨០៨ ម៉ែត្រការ៉េ ទៅ ១៣៦៥.៧៤ ម៉ែត្រការ៉េ មិនអាចកើតឡើងដោយចៃដន្យនោះទេ។ នេះទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ទៅលើមន្ត្រីដែល ចេញប្លង់ដី។
មហាជនបានលាន់មាត់តៗគ្នាថា."ក្នុងឋានៈជាប្រធានគ្រប់គ្រងដែនដីនៃស្រុក លោកដឹងយ៉ាងច្បាស់ថា ដីរបស់គ្រួសារលោកបានកើនឡើងពី ៨០៨ ម៉ែត្រការ៉េ ទៅ ១៣៦៥ ម៉ែត្រការ៉េ។ តើលោកគិតថា ប្រព័ន្ធសុរិយោដីរបស់លោក វាស់ដីពលរដ្ឋដោយផ្អែកលើច្បាប់ ឬវាស់ដីដោយផ្អែកលើទឹកចិត្តអ្នកមានលុយ? តើដី ៥៥៧ ម៉ែត្រការ៉េនោះ មិនមែនជា 'ដីខ្មោច'

ដែលលួចចេញពីចំណែកសាធារណៈ ឬពលរដ្ឋទេឬ?"
យើងមកស្វែងយល់អំពី.យុទ្ធសាស្ត្របិទរឿងនៅតុលាការបុគ្គលអ្នកមានលុយគ្រាក់ៗមួយរូប..
អ្វីដែលកាន់តែបង្កឱ្យមានការឈឺចាប់ដល់ជនរងគ្រោះគឺ ល្បិចកលនៃការគេចវេសផ្លូវច្បាប់។ ជនរងគ្រោះបានប្តឹងទៅតុលាការជាច្រើនលើកច្រើនសា ប៉ុន្តែភាគីអ្នកមានឥទ្ធិពលបានប្រើប្រាស់ កម្លាំងអំណាច និងលុយកាក់ ដើម្បី គេចវេសពីការចូលខ្លួនស្រាយបំភ្លឺ នៅចំពោះមុខច្បាប់។

ពោល//យោងតាមការបញ្ជាក់របស់ដើមបណ្តឹង៖ ភាគីអ្នកមានតែងតែ បិទរឿង ដោយមិនព្រមចូលខ្លួនទាល់តែសោះ ដែលធ្វើឱ្យសំណុំរឿងនៅតែអូសបន្លាយ និងគ្មានដំណោះស្រាយ។ ការគេចវេសនេះបង្ហាញយ៉ាងច្បាស់ពី ការមិនគោរពច្បាប់ និង ការប្រើប្រាស់ឥទ្ធិពលខុសទំនង ដើម្បីធ្វើឱ្យតុលាការអស់សមត្ថភាពក្នុងការកោះហៅនិងសម្រេច។

"តុលាការបានកោះហៅហើយ ប៉ុន្តែភាគីដែលរំលោភបំពានបែរជាគេចវេសមិនចូលខ្លួនតាំងពីដើមដល់ចប់ ដែលធ្វើឱ្យសំណុំរឿងត្រូវ 'បិទ' រហូត។ តើការគេចវេសនេះមានន័យថា លោកអភិបាលស្រុក ឬមន្ត្រីមូលដ្ឋានដែលចេញប្លង់ឲ្យនោះ បានលូកដៃចូលក្នុងកិច្ចការតុលាការ ដើម្បី 'ធានា' ដល់ការមិនចូលរួមរបស់អ្នកមានលុយដែរឬទេ? តើលោកបានប្រើកម្លាំងរដ្ឋបាលដើម្បីឲ្យច្បាប់ស្ងាត់មាត់មែនទេ?"

ភាពអសកម្មរបស់តុលាការក្នុងការអនុវត្តវិធានការទៅលើការមិនចូលខ្លួននេះ កាន់តែពង្រឹងការសង្ស័យថា ប្រព័ន្ធទាំងមូលនៅគៀនស្វាយកំពុងដំណើរការដោយដៃអ្នកមានអំណាច។
៣. ប្រស្នាទីបី៖ ការរំលោភលើពាក្យសម្បថ និងការបាត់បង់ជំនឿ
ការរួមគ្នានៃអង្គហេតុ៖ ការកើនឡើងដីដោយអាថ៌កំបាំង, ការបាត់បង់ផ្លូវសាធារណៈ, ការសាងសង់ខុសច្បាប់ផ្ទាល់ខ្លួន, និងយុទ្ធសាស្ត្រគេចវេសពីតុលាការ – បាននាំឱ្យមានការបាក់បែកទាំងស្រុងនៃជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះរដ្ឋបាលស្រុក។
"មុនទទួលតំណែង លោកបានស្បថការពារផលប្រយោជន៍ប្រជាពលរដ្ឋនិងរដ្ឋ។ ឥឡូវនេះ មានភស្តុតាងនៃការរំលោភលើដីរដ្ឋ និងផលប្រយោជន៍ពលរដ្ឋស្លូតត្រង់។ តើលោកហ៊ានចេញមុខបកស្រាយជាសាធារណៈពីអង្គហេតុនៃការកើនឡើងដី ៥៥៧ ម៉ែត្រការ៉េ នោះទេ? បើមិនបកស្រាយ តើលោកមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះរឿងនេះ ហើយគួរលាលែងពីតំណែងដើម្បីឱ្យមានការស៊ើបអង្កេតដែរឬទេ?"

មហាជននិងពលរដ្ឋជាច្រើននាក់សុំលាក់ប្រភព.មានការទាមទារយុត្តិធម៌ពីថ្នាក់កំពូល
ករណីវិវាទដីធ្លីនៅគៀនស្វាយ គឺជា របួសដំបៅដែលត្រូវការវះកាត់ជាបន្ទាន់។ វាជាការសាកល្បងទៅលើភាពរឹងមាំនៃ នីតិរដ្ឋ និង បំណងប្រាថ្នាពិតប្រាកដ របស់ថ្នាក់ដឹកនាំជាតិ ក្នុងការលុបបំបាត់អំពើពុករលួយនៅមូលដ្ឋាន។ តុលាការ និងអាជ្ញាធរសុរិយោដីត្រូវតែភ្ញាក់រលឹកឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ មិនមែនបម្រើអ្នកមានអំណាចនោះទេ។

គួររំលឹកផងដែរថា:/ពលរដ្ឋស្រុកត្រង់មួយគ្រួសារនិងពលរដ្ឋនៅជិតខាងទីតំបន់នោះបាន ទទួចស្នើសុំដ៏មុតស្រួច គឺទាមទារឱ្យមានការ អន្តរាគមន៍ផ្ទាល់ ពីថ្នាក់ដឹកនាំកំពូលដើម្បី៖
* ចុះវាស់វែងឯករាជ្យ ឡើងវិញនូវផ្លូវសាធារណៈដែលបាត់បង់ ៦ ម៉ែត្រ ។
* ត្រូវតែបើកការស៊ើបអង្កេតដាច់ណាត់ដោយ ACU លើការកើនឡើងដី ៥៥៧ ម៉ែត្រការ៉េ និងមន្ត្រីដែលបានចេញប្លង់។
* អនុវត្តវិធានការដាក់ទណ្ឌកម្ម ទៅលើភាគីអ្នកមានឥទ្ធិពលដែលបន្ត គេចវេសពីការចូលខ្លួនបំភ្លឺ នៅតុលាការ។
មានតែតាមរយៈការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់អ្នកដែលហ៊ានបំពានច្បាប់ ដោយមិនយោគយល់មុខមាត់នោះទេ ទើបអាចស្តារនីតិរដ្ឋ និងជំនឿទុកចិត្តរបស់ពលរដ្ឋនៅស្រុកគៀនស្វាយឡើងវិញបាន។
អង្គភាពសារព័ត៌មានយើងមិនអាចទាក់ទងសុំស្រាយបំភ្លឺពីបានទេ ពីអ្នកមានជាន់ថ្មី.ដែលពលរដ្ឋល្បីថាអ្នកមានលុយគ្រាក់ៗ.នោះ…បិតបាំររារាំងការអនុវត្តដីការ៣ដង.កោះហៅពីតុលាការរហូតមក ។

អង្គភាពសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងរឿងរ៉ាវក្នុងសង្គម ដើម្បីជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំនិងពលរដ្ឋ ហើយរិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច បុគ្គល ស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំ ប្រកាន់ខ្ជាប់នូវការរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នឬបុគ្គលពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា…..

សូមអរគុណ!



























Previous Post Next Post