ខេត្តកំពង់ស្ពឺ ☎️ នៅថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង២០ នាទី នៅចំណុចភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះអគ្គីភ័យ ភ្លើងឆេះផ្ទះ ០១ ខ្នងទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះឆីល សៅលី ភេទស្រី អាយុ ៣១ ឆ្នាំ (ប្រពន្ធ) និង ឈ្មោះសឿ ប្រុស ភេទ ប្រុស អាយុ ៣៩ ឆ្នាំ (ប្តី ) អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឱ្យឆេះខូចខាតទាំងស្រុងដូចខាងក្រោម÷
-ផ្ទះ ០១ ខ្នងទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ ឆេះខូចខាតទាំងស្រុង
-សៀវភៅស្នាក់នៅ ០១ក្បាល
-សំបុត្រកំណើត ០៤សន្លឹក
-អត្តសញ្ញាណប័ណ្ណចំនួន ០២
-លុយដុល្លារចំនួន ២០០០ ដុល្លារ
-មាសចំនួន៥ជី
-ធុងបាសចំនួន ០២
-ជញ្ជីងចំនួន ០១
-ស្រូវ៥០០គីឡូក្រាម
-ទូកញ្ចក់ចំនួន០២
-គ្រែឈើចំនួន០២ និងសម្ភារៈលក់ចាប់ហួយមួយចំនួន ។
**មូលហេតុ: បណ្តាលមកពីទូស្សេឆ្លងចរន្តអគ្គីសនី។
-កិច្ចប្រតិបត្តិការ: កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោ និង បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ជួយអន្តរាគមន៍ពន្លត់បានរលត់ទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គីភ័យ ០១ គ្រឿង អស់ទឹកចំនួន ០៣ រថយន្ត ។
-ករណីខាងលើនេះមិនមានបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ឬរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។











