គណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៥

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង

បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង ទទួលបន្ទុកឧបត្ថម្ភគណបក្សមូលដ្ឋានសង្កាត់ស្វាយរៀង។ អញ្ជើញចូលរួមជាគណៈអធិបតីរួមមាន÷ លោក ណុប ចំរើនប្រធានគណបក្សក្រុងស្វាយរៀង លោក អៀ ចន្ទនិមល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ តំណាងលោកវេជ្ជបណ្ឌិត គុជ ស៊ីថាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយរៀង លោក ទូច ធី ប្រធានគណបក្សសង្កាត់ស្វាយរៀង លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានសង្កាត់ សមាជិកអចិន្ត្រៃយ៌សមាជិកគណៈកម្មាធិការបក្សសង្កាត់ និងលោកលោកស្រីតាមបណ្តាគណៈកម្មាធិការសាខាបក្សអង្គភាពសាលារៀនមណ្ឌលសុខភាព និងគណៈកម្មាធិការសាខាបក្សភូមិទាំង៧ ហើយនិងប្រធានសាខាបក្សទី១ សរុប ៤១នាក់។ 


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានជូនពរសិរីសួស្តីមហាប្រសើដល់គណអធិបតី និងសមាជិក សមាជិកា នៃអង្គប្រជុំ សូមអោយជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ និងបានផ្តល់ជូននូវថវិកាម្នាក់ៗចំនួន ៤០ ០០០រៀលផងដែរ ៕


Previous Post Next Post