សកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពដែលឈរជើងនៅបន្ទាត់ព្រំដែន....
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សកម្មភាពកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពដែលឈរជើងនៅបន្ទាត់ព្រំដែន....

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ============================================នា

ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ នាវេលាម៉ោង៦:៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំងសំរួលចរាចរណ៍ ជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពដែលឈរជើងនៅបន្ទាត់ព្រំដែន ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ។

ក្នុងកម្មវិធីនេះផងដែរ មានការអញ្ជើញចូលពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងប្រតិភូអម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលប្រារពធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។





















Previous Post Next Post