‎ព្រះមេគណខេត្តកំពង់ស្ពឺ ប្រគេនអំណោយផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

‎ព្រះមេគណខេត្តកំពង់ស្ពឺ ប្រគេនអំណោយផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៥ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងសប្បុរសជន និមន្ត និងអញ្ជើញចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក ដែលជាអំណោយរបស់ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ជាព្រះគ្រូចៅអធិការ វត្តដំណាក់ត្រាច ព្រមទាំងសប្បុរសជន។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ បានថ្លែងអំណអរគុណដល់ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ជាព្រះគ្រូចៅអធិការ វត្តដំណាក់ត្រាច បានចុះសួរសុខទុក និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីផ្ដល់ជូនដល់មេបញ្ជាការដ្ឋានការពារកោះឆ្នេ កងទ័ពជើងគោក ដើម្បីយកទៅចែកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី នៅតាមតំបន់ជើងទឹករបស់យើងមិនឲ្យជនណាម្នាក់មកឈ្លានពានបានឡើយ។

‎ឯកឧត្តមបានបន្តទៀតថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព យើងនឹងជួយសហការជាមួយកងទ័ពជួរមុខព្រំដែនតាមបណ្តាកោះជាប្រចាំជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយនេះ គឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក ដាក់ឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។

‎ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណ ដល់ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រមទាំងសម្បុរជន ដែលបានផ្តល់ជាអំណោយគ្រឿង ឧបភោគបរិភោគ សម្ភារៈ និងថវិកា សម្រាប់យកទៅចែកជូនដល់កងទ័ពជើងទឹកដែលនិងកំពុងការពារទឹកដីដែលចោសៀមកំពុងឈ្លានពានទឹកកម្ពុជា នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់របស់ដឹកនាំតែងតែគិតគូរ និងសួរសុខទុក្ខរបស់កងទ័ព ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

‎សូមបញ្ជាក់ផងដែរថា  សម្ភារៈរួមមាន: អង្ករ 50បាវ , មី240 កេស, ទឹកត្រី ទឹកស៊ីអ៉ីវ 180 យួរ ,ត្រីខ 6 កេះធំ ,ទឹកសុទ្ឋ 10 កេះ និង100 យួរ ,ភេសជ្ជៈ 45 កេះ, មុង និង ភួង 30 កញ្ចប់, ក្រម៉ា ២០០ ដែលមានយ័ន្ត, យ័ន្តការពារ 500, កថាចង់ដៃ 450 រួមជាមួយថវិកាសរុប 17 លានរៀល( ដបប្រាំពីរលានរៀល)ផងដែរ ។

Previous Post Next Post