ខេត្តស្ទឹងត្រែង ÷ ក្រោយពីរអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្យាយ សូមកិច្ចអន្តរាគមន៍ពីរថ្នាក់ដឹកនាំ ក៌ដូចជាសូមណូមពរទៅក្រសួងមហាផ្ទៃ ដើម្បីជួយ អន្តរាគមន៍ និងផ្តល់នៅយុត្តិធម៌ ជូនដល់ស្រ្តីរងគ្រោះ ដែលបានចាញ់ល្បិចកល់ការលួងលោមបោកបញ្ឆោតដ៌ស្មោកគ្រោក ពីរសំណាក់ ទណ្ឌិតឈ្មោះ សេង យាន ដែលសព្វថ្ងៃកំពង់តែជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរយៈពេល ០៥ ឆ្នាំ ០៦ ខែ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ដោយត្រូវបានឃុំខ្លួននៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២២ នៅពន្ធនាគារខេត្តរតនគិរី តែដោយ សារស្ថានភាពចង្អៀតណែន ទណ្ឌិតរូបនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ក្រោយទទួលបានគោល ការណ៍ឯកភាពពីក្រសួងមហាផ្ទៃ បានធ្វើការផ្ទេរទណ្ឌិតរូបនេះ មកអនុវត្តទោសបន្តនៅពន្ធនាគារខេត្ត ស្ទឹងត្រែងកាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៣ កន្លងមកនេះ និងបក្ខពួកគូរកនជាច្រើននាក់នៅខាងក្រៅ រួមទាំងកូនបង្កើត ទណ្ឌិត សេងយាន ពីរនាក់ផងដែរនោះ ដែលជានាក់នៅខាងក្រៅរងចាំស្តាប់បទបញ្ជាពីរទណ្ឌិត សេងយាន ឲ្យរងចាំទទួលប្រាក់ពីរស្រ្តីរងគ្រោះ ដើម្បីយកទុកឲ្យខ្លួននៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។
នេះបើយោងតាមស្ត្រីរងគ្រោះដែលមាន ឈ្មោះ ដ.វ ច.ណារី បានឲ្យអង្គភាពសារព័ត៌មានយើងដឹងនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ នេះថា លោកស្ត្រីបានរៀបរាប់ទាំងទឹកមុខ ក្រៀមក្រំសឹងតែគ្មានកម្លាំងចិត្តនិងនិយាយចេញមករួច ដោយសព្វថ្ងៃនេះ លោកស្រីគ្មានអ្វីជាទីពឹងបន្តទៀតនោះទេ និយាយឲ្យអស់ទៅប្រាក់ក៌បង់ថង់ក៌ដាច់ដែរនៅក្នុងពេលនេះគឺដោយសារតែ ទណ្ឌិតឈ្មោះសេងយាន និងបក្សពួក គូរកន ខាងលើនេះឯង អ្វីដែលបានជ្រុលកើតទៅហើយនោះរហូតមកទល់សព្វថ្ងៃនេះពុំទាន់មានដំណោះស្រាយនៅឡើយនោះទេ? លោកស្រីបានយល់ច្បាស់ថា មានតែពឹងពាក់លើអ្នកសារព័ត៌មាន ដែលជាកញ្ចក់ឆ្លុះបញ្ចាំង នៅក្នុងសង្គម និងជា អ្នកនាំសារ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំមកថ្នាក់ក្រោមជាតិផងដែរ និងលោកស្រីសូមគោរពជូន ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តមប្រធាន សាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង ជាពិសេនោះគឹ រឿងលោកស្រីផ្ទល់តែម្តង ដើម្បីជួយផ្សព្វផ្សាយយ៉ាងណាឲ្យដឹងដល់ថ្នាក់ដឹកនាំ ឬក៌ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសនោះ គោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យលោកបានជ្រាបជាព័ត៌មានផងដែរ ពាក់ព័ន្ធនិងមេខ្លោងទណ្ឌិត ឈ្មោះសេង យាន និង ក្រុមរួមដៃ គ្នានៅខាងក្រៅ បូកថែមទាំងកូនបង្កើតចំនួនពីររូបរងចាំសហការយ៉ាងស្អិតរមួតបានក្លាយជាកត្តាឆ្ពោះទៅកាន់ អំពើរយ៉ាងស្មោគគ្រោក ផ្នែកឆបោកប្រព័ន្ធឌីជីថល ដែលបន្តរំលោភសិទ្ធិជនសាធារណៈដោយមិនខ្លាចញញើតច្បាប់ស្អីបន្តិចណាសោះឡើយ ឬសំអាងទៅលើខ្លួនជាប់នៅក្នុងពន្ធធានាគា ធ្វើអ្វីៗស្រេចតែអំចិត្តនោះលោកស្រីសង្ឃឹមយ៉ាងម៉ុតម៉ាំថា ក្រោយពីការផ្សព្វផ្សាយថ្នាក់ដឹកនាំលោកនិងបានជ្រាបជាព័ត៌មាន មួយនេះ ជាពិសេស ខាងក្រសួងមហាផ្ទៃតែម្តង លោកនិងចាត់ ក្រុមអធិការកិច្ចចុះបើកការស្រាវជ្រាវវែកមុខក្រុមបក្ខពួកដែលចូលរួម ឆបោកតាមប្រព័ន្ធឌីជីថលមួយនេះ យកមកញាត់គុកនៅជាមួយ ទណ្ឌិតសេងយាន ទាំងក្រុមផងចុះ។
នេះយោងតាមស្ត្រីរងគ្រោះឈ្មោះ ដ.វ ច.ណារី បានបន្តឲ្យដឹងបន្ថែមទៀតថា នៅមួយរយះពេលក្រោយនេះ លោកស្រីបានដាក់លុយចំនួន 17,480 ដុល្លារ តាមរយៈ QR Code ទៅឲ្យឈ្មោះ សេង ស្រីនិត ជាកូនបង្កើត ទណ្ឌិត សេង យាន ដោយប្រើលេខទូរស័ព្ទ 097 954 48 68 នៅទឹកប្រាក់ខាងលើនេះ សេងស្រីនិត ថាបានទទួលគ្រប់ចំនួន ហើយទុកឲ្យប៉ារីឯ សេង ស្រីណែតម្នាក់ទៀត ក៌ជាកូន ទណ្ឌិត សេង យានដែរ (ប្រើលេខទូរស័ព្ទ 0973299167) ទទួលប្រាក់ជាច្រើនដងដែរតាមប្រព័ន្ធ QR ដូចគ្នា យោងតាមលោកស្រីបានលើកឡើងថា កូនទាំងពីរនាក់នេះ ពេលទទួលប្រាក់ហើយ គឺទុកឲ្យលោក ប៉ា ទណ្ឌិត សេង យាន ដែលនៅក្នុងគុកទាំងអស់ សូមស្តាប់សារឆ្លើយឆ្លងស្ត្រីរងគ្រោះឈ្មោះ ដ.វ ច.ណារី និង សេង ស្រីនិត ជាកូនបង្កើត ទណ្ឌិត សេង យានដែលមានខ្លឹមសារដូចខាងក្រោមនេះ---------សារសម្លេង-----------។
ដោយឡែក ទណ្ឌិត សេង យាន ផ្ទាល់ដែលជាមេខ្លោងនោះ បានទទួលប្រាក់ 10,000 ដុល្លារ នៅពន្ធធនាគារខេត្តស្ទឹងត្រែង និងបន្តផ្ញើតាមប្រព័ន្ធវីង–QR ដល់អ្នកក្បែរដើម្បី “រត់ការដោះបន្ទុកចេញពីគុក”។
ចំណែក បក្ខពួកនៅខាងក្រៅ មានឈ្មោះអ៊ួន ផល្លា (លេខទូរស័ព្ទ 0977952131) ទទួលប្រាក់ចំនូន 9,600 ដុល្លារ សម្រាប់ “រត់ការប្លង់ដី 10 ហិកតារ” ហើយបន្តបញ្ជូនឲ្យទៅ ទណ្ឌិត សេង យាន នៅក្នុងគុក និងឲ្យទៅបសេង ស្រីណែត ជាកូនបង្កើត ទណ្ឌិត សេង យាន ។
រួមក្រុមបក្ខពួកបន្តទៀត មានឈ្មោះ ទិត្យ ស្រីមុំ (លេខទូរស័ព្ទ 0974158886) ទទួលប្រាក់ 5,050 ដុល្លារ សម្រាប់ “រត់ការដោះបន្ទុក” ហើយបន្តប្រគល់ឲ្យ ផាន់ សារ៉េម (លេខទូរស័ព្ទ 0882400753) មុននឹងឆ្លងដល់ លី វណ្ណា ដែលមាន (លេខទូរស័ព្ទ 0887775878)។
តើជាការពិតដែរឬទេ.? ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែវាជាតម្រុយឲ្យ ស្ថាប័នអនុវត្តច្បាប់ ឈានទៅរកភស្តុតាង ទឹកប្រាក់សរុបរាប់ម៉ឺន រាប់សែនដុល្លារ ត្រូវបានហ្វូងចចកបញ្ចេញចេញពី ពន្ធនាគារ ខេត្តស្ទឹងត្រែងនិងគូកន ជាច្រើនទៀតដែលបានឃុបឃិតគ្នាធ្វើបាប ដល់ជនរងគ្រោះនោះ ក្នុងភាពសង្ឃឹមថានឹងជួយដោះស្រាយបញ្ហាប៉ុន្តែជាអកុសលគឺជាការបោកប្រាស់ដ៏កខ្វក់ គម្រក់ សាហាវ ឃោរឃៅយុងខ្នង ប៉ុន្តែជាការពិត វាជាអំពើ ឆបោកអាក្រក់ស្មោគគ្រោគ បំផុត ដែលបង្កឱ្យជនរងគ្រោះមានភាពយ៉ាងវេទនាតោកយ៉ាក ទាំងព្យាយាមលក់ទ្រព្យ និងខ្ចីប្រាក់ពីធនាគារជុំទិស ដើម្បីផ្ទេរទៅតាមការទាមទាររបស់ក្រុមឆបោក ។
ជាចុងក្រោយ ស្ត្រីរងគ្រោះឈ្មោះ ដ.វ ច.ណារី បានធ្វើការ សូមណូមពរតាមរយះអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយឲ្យជ្រាបព័ត៌មាននេះទៅដល់អាជ្ញាធរជាតិ អង្គភាពស៊ើបអង្កេត និងស្ថាប័នប្រព្រឹត្តច្បាប់ទាំងអស់ ជាពិសេស ក្រសួងមហាផ្ទៃ មានអធិការកិច្ចចំពោះពន្ធធនាគារខេត្តស្ទឹងត្រែងនិងបក្ខពួកទណ្ឌិតសេងយាន ដែលនៅខាងក្រៅជាច្រើននាក់នេះផងទាន ដែលមានខ្លឹមសាររៀបរាប់នៅខ្លឹមសារខាងលើ ដើម្បីចូលរួមអន្តរាគមន៍យ៉ាងបន្ទាន់ ដើម្បីកម្ចាត់ក្រុមបណ្តាញឆបោកនេះ ឱ្យអស់ពីសង្គម មួយវិញទៀតអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងម៉ុតម៉ាំថានិងជ្រាបជាព័ត៌មានមួយនេះដល់ថ្នាក់ដឹកនាំថ្នាក់ជាតិលោកនិងកំចាត់ក្រុមឆបោកទាំងអស់គ្នា ដែលមានឈ្មោះខាងលើ គួរត្រូវបាននាំខ្លួនចូលមុខច្បាប់ ដើម្បីទទួលទោសដ៏សមរម្យ និងសងសំណងដល់ស្ត្រីរងគ្រោះវិញ ពលរដ្ឋគួរតែជ្រាបច្បាស់ថា អំពើឆបោកគ្រប់ទម្រង់ គឺជាបទឧក្រិដ្ឋកម្មត្រូវផ្តន្ទាទោសដោយច្បាប់ដែលមិនអាចលើកលែងជាដាច់ខាត ។
សារព័ត៌មានយើងខ្ញុំ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច ស្ថាប័នណាមួយឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងព័ត៌មានខាងលើនេះដែរ បើសិនអង្គភាពសារព័ត៌មានយើងខ្ញុំ ទទួលបានប្រភពព័ត៌មានមកថ្មី អង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សព្វផ្សាយបន្តទៀតនាពេលក្រោយ សូមអរគុណ។










