ខេត្តកំពង់ស្ពឺ ☎️ នៅថ្ងៃចន្ទ ៩ កើត ខែភទ្របទឆ្នាំម្សាញ់សប្តស័ក ព ស ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១០ និង ៣០នាទីព្រឹក មានករណីចោរកម្មគាស់ផ្ទះ(យកមាស និងលុយ)នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ នៅចំណុចផ្ទះឈ្មោះ ជិន ចាន់ថុល ភេទប្រុស អាយុ44ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធឈ្មោះ ខឹម ខែម អាយុ 36ឆ្នាំមានមុខរបរកម្មកររោងចក្រ
មុនពេលកើតហេតុ ម្ចាស់ចេញទៅធ្វើការរោងចក្រដូចសពដង វេលាម៉ោង 6 និង០០នាទី មានកូន2នាក់
កូនទី 1 ឈ្មោះ ជា សុខណា ភេទស្រី 17ឆ្នាំ ទៅរៀនគួរនៅសាលាវិទ្យាល័យចាន់ថ្នាល់ វេលាម៉ោង 6:30 នាទីព្រឹក
កូនទី 2 ឈ្មោះ ជា សុគន្ធពេលប្រុសអាយុ 15 ឆ្នាំ ទៅលេងផ្ទះយាយក្នុងភូមិវេលាម៉ោង 7:10 នាទីព្រឹក លុះដល់ម៉ោង 11 ថ្ងៃត្រង់ទើបកូនទាំងពីរនាក់មកដល់ផ្ទះវិញតែមិនចាប់អារម្មណ៍ថាមានគេគាស់ទ្វារផ្ទះនិងគាស់ទូរផ្ទះ រហូតដល់ឪពុកម្ដាយត្រឡប់មកពីធ្វើការរោងចក្រវិញ។នៅវេលាម៉ោង 7:00 និង 10 នាទីយប់ទើបសួរកូនថាយ៉ាងម៉េចបានសោខូច និងមានថ្នាំបែកទូរទើបរករបស់របរបានដឹងថាបាត់ ក្នុងនោះមានដូចជា
1- ខ្សែកមាសមួយដំឡឹង
2- លុយខ្មែរចំនួន 10 ម៉ឺនរៀល
3- កាតគ្រីម៉ូតូចំនួន3 សន្លឹក
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនយកមក ផ្ដន្ទាទោសតាមនីតិវិធី។









