លោកឧកញ៉ា ហេង ស្រេង និងលោកជំទាវ បានឧបត្ថម្ភចេកចំនួន ៥០កេស ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឪកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ(រូប រួមគ្នាថែរក្សាការពារប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ)
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧកញ៉ា ហេង ស្រេង និងលោកជំទាវ បានឧបត្ថម្ភចេកចំនួន ៥០កេស ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឪកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ(រូប រួមគ្នាថែរក្សាការពារប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ)

 


ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ក្រុមការងារជាតំណាង ទទួលនូវអំណោយពីសប្បុរសជន ដោយលោកឧកញ៉ា ហេង ស្រេង និងលោកជំទាវ បានឲ្យ ក្រុមការងារ ជាតំណាងដេីម្បីយកចេកចំនួន ៥០កេស ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឪកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ។ 


នាឱកាសនោះដែរ ក្រុមការងារកងរាជអាវុធហត្ថ បានពាំនាំនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតរបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ លោកឧកញ៉ា ហេង ស្រេង និងលោកជំទាវ ព្រមទាំងក្រុមការងារ និងបានជួនពរជ័យសេរីមង្គលដល់ លោកឧកញ៉ា ហេង ស្រេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕







Previous Post Next Post